ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិគ្រោងនឹងបើកកិច្ចប្រជុំស្តីពីស្ថានភានៅមីយ៉ាន់ម៉ា
(VOVWORLD) - យោងតាមប្រភពព័ត៌មានការទូតនៅថ្ងៃទី ២៩ ខែមីនាបានឲ្យដឹងថា អង់គ្លេសបានអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បើកកិច្ចប្រជុំបន្ទាន់ស្តីពីស្ថានការណ៍នៅមីយ៉ាន់ម៉ា។
ប៉ូលិសមីយ៉ាន់ម៉ាបានរឹតបន្តឹងសន្តិសុខនៅក្នុងខ័ណ្ឌ Hlaingthaya ទីក្រុងយ៉ាំងហ្គោន នៅថ្ងៃទី ១៤ ខែមីនា (រូបថត៖ TTXVN) |
យោងតាមប្រភពព័ត៌មាននេះសមា ជិកក្រុមប្រឹក្សាសន្តិសុខចំនួន ១៥ នាក់ នឹងចាប់ផ្តើមបើកកិច្ចប្រជុំ បិទទ្វារ នៅថ្ងៃទី ៣១ ខែមីនានិងស្តាប់បេសកជនពិសេសនៃអង្គការ សហប្រជាជាតិ លោក Christine Schoraner Burgener បង្ហាញរបាយការណ៍ស្តីពីស្ថានភាពរបស់ មីយ៉ាន់ម៉ា ។
ក្នុងព្រឹត្តការណ៍ពាក់ព័ន្ធ រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Toshimitsu Motegi បានស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដើម្បីឆ្លើយតបទៅនឹងវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ នៅក្នុងកិច្ចពិភាក្សាជាមួយសមភាគីឥណ្ឌូនេស៊ី លោក Retno Marsudi ដែលកំពុងធ្វើទស្សនកិច្ចនៅជប៉ុន រដ្ឋមន្រ្តីការបរទេសទាំងពីររូបបានព្រមព្រៀងធ្វើការយ៉ាងជិតស្និទ្ធ ដើម្បីធ្វើ ស្ថានភាពនេះកាន់តែប្រសើរឡើង។
នាថ្ងៃដដែល តំណាងពាណិជ្ជកម្មអាមេរិក (USTR) បានប្រកាសបញ្ឈប់រាល់កិច្ចសន្យាពាណិជ្ជកម្មរវាងអាមេរិកនិងមីយ៉ាន់ម៉ា ហើយត្រូវមានប្រសិទ្ធភាពភ្លាមៗមួយរំពេច។ ក្នុងពេលជាមួយគ្នានេះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov នៅថ្ងៃដដែលនោះបានឲ្យដឹងថា រុស្ស៊ីមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពនៅមីយ៉ាន់ម៉ា៕