ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ជ្រើសរើសជាផ្លូវការលោក Antonio Guterres កាន់ ដំណែងអគ្គលេខាធិការ អ.ស.ប.
|
ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ជ្រើសរើសជាផ្លូវការលោក Antonio Guterres កាន់ ដំណែងអគ្គលេខាធិការ អ.ស.ប. (VNA) |
(VOVworld) – នាព្រឹកថ្ងៃទី ៦ តុលា តាមម៉ោងអាមេរិក ក្រុមប្រឹក្សាសន្តិសុខ
អ.ស.ប. បានឯកភាពជ្រើសរើសអតីតនាយករដ្ឋមន្ត្រីព័រទុយហ្គាល់ លោក
Antonio Guterres អាយុ ៦៧ ឆ្នាំ ធ្វើជាអគ្គលេខាធិការ អ.ស.ប. ថ្មី ជំនួសឲ្យ
លោក Ban Ki Moon ដែល នឹងបញ្ចប់បេសកម្មរបស់ខ្លួននាចុងឆ្នាំ ២០១៦
នេះ។ បន្ទាប់ពីត្រូវបានជ្រើសរើស មហាសន្និបាត អ.ស.ប. នឹងរៀបចំការ
បោះឆ្នោតទំនុកទុកចិត្តចំពោះបេក្ខជន Guterres មុនពេលទទួលកាន់ដំណែង
នាថ្ងៃទី ១ មករា ឆ្នាំ ២០១៧។ ចាប់ពីថ្ងៃទី ២១ កក្កដា រហូតមដល់ពេលនេះ
ប្រទេសជាសមាជិកក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ទាំង ១៥ បាន ដំណើរការ
បោះឆ្នោតក្រៅផ្លូវការចំនួន ៦ និងការបោះឆ្នោតជាផ្លូវការមួយនឹងត្រូវបាន
រៀបចំឡើងនាពេលខាងមុខ៕