ក្រុមបាល់ទាត់ជំរើសជាតិវៀតណាមខិតខំប្រឹងប្រែងប្រកួតប្រកបដោយជោគជ័យនៅ AFF Cup ឆ្នាំ ២០១៨

(VOVWORLD) -នាយប់ថ្ងៃទី ៤ ខែវិច្ឆិកា នៅទីក្រុងហាណូយ រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាមលោក Nguyen Ngoc Thien បានអញ្ជើញទៅសាកសួរសុក្ខទុក្ខ និងលើកទឹកចិត្តដល់ក្រុមបាល់ទាត់ជំរើសជាតិវៀតណាម មុនពេលចេញដំណើរទៅចូលរួមការប្រកួតជើងឯកបាល់ទាត់អាស៊ីអាគ្នេយ៍ឆ្នាំ ២០១៨ - AFF Cup ឆ្នាំ ២០១៨ នាថ្ងៃទី ៨ ខែវិច្ឆិកា ជាមួយក្រុមបាល់ទាត់ជម្រើសជាតិឡាវ នៅប្រទេសឡាវ។ 
ក្រុមបាល់ទាត់ជំរើសជាតិវៀតណាមខិតខំប្រឹងប្រែងប្រកួតប្រកបដោយជោគជ័យនៅ AFF Cup ឆ្នាំ ២០១៨ - ảnh 1 កីឡាករ Văn Quyết ប្រធានក្រុមបាល់ទាត់ជំរើសជាតិវៀតណាមនៅ AFF Cup 2018 (រូបថត៖ VOV)

អមដំណើរ លោក Nguyen Ngoc Thien មានអគ្គនាយកដ្ឋានកីឡា លោក Vuong Bich Thang អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់វៀតណាមលោក Le Hoai Anh និង អនុប្រធានសហព័ន្ធកីឡាបាល់ទាត់វៀតណាមលោក Tran Quoc Tuan។

អញ្ជើញថ្លែងមតិនៅទីនេះ រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាមលោក Nguyen Ngoc Thien មានគោលបំណងថាក្រុមបាល់ទាត់ជំរើសជាតិនឹងខិតខំប្រឹងប្រែងក្នុងប្រកួត ដើម្បីប្រទេសជាតិ និងដើម្បីទស្សនិកជន អ្នកស្រឡាញ់កីឡាបាល់ទាត់របស់ប្រទេសជាតិ។លោក Nguyen Ngoc Thien ក៏បាន ក្រើនរំលឹកដល់ក្រុមបាល់ទាត់ជម្រើសជាតិគប្បីបង្ហាញនូវវប្បធម៌ដ៏ស្រស់ស្អាតក្នុងការប្រកួត ដើម្បីផ្សព្វផ្សាយរូបភាពអំពីទឹកដីនឹងមនុស្សវៀតណាមដ៏ទូលំទូលាយដល់មិត្តភក្តិអន្តរជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ