|
ក្រុមយុវជនវៀតណាមពិនិត្យព្យាបាលជំងឺស្ម័គ្រចិត្តនៅឡាវ |
(VOV)_នាថ្ងៃទី៣១កក្កដា គណៈប្រតិភូយុវជន ក្រសួងនគរបាលវៀតណាម ដឹក
នាំដោយឧត្តមសេនីយ៍ទោ Nguyen Xuan Muoi អគ្គនាយករង អគ្គស្នងការនយោបាយនគរបាលវៀតណាម បានទៅពិនិត្យព្យាបាលជំងឺ និងផ្តល់ថ្នាំដោយឥតគិតថ្លៃ សំរាប់
ប្រជាជន និងកម្មាភិបាល យុទ្ធជន នៃកងកម្លាំងសន្តិសុខឡាវ នៅខេត្តវៀងច័ន្ទ។
តាមការប៉ាន់ស្មាន អ្នកជំងឺជាង៥០០នាក់ ត្រូវបានពិនិត្យព្យាបាល ក្នុងថ្ងៃទី៣១កក្ក
ដា។ តាមគំរោង គណៈប្រតិភូនឹងមានជំនួបធ្វើការជាមួយថ្នាក់ដឹកនាំអគ្គស្នងការ
នយោបាយ ក្រុមយុវជនក្រសួងសន្តិសុខឡាវ និងមានជំនួបប្រាស្រ័យជាមួយយុវវ័យឡាវ
នៅខេត្ត Savanakhet ទៀតផង៕