ក្រុមសមាជិកសភាមិត្តភាពប៊ុលហ្គារី-វៀតណាមអំពាវនាវអោយចិនត្រូវកាត់បន្ថយអំពើដោយបង្កមហន្តរាយសន្តិភាព
|
ក្រុមសមាជិកសភាមិត្តភាពប៊ុលហ្គារី-វៀតណាមអំពាវនាវអោយចិនត្រូវកាត់បន្ថយអំពើដោយបង្កមហន្តរាយសន្តិភាព |
(VOV)_តាមសំណើររបស់សមាជិកសភាប៊ុលហ្គារី Dimitar Dubov ប្រធានក្រុម សមាជិកសភាមិត្តភាពប៊ុលហ្គារី-វៀតណាម និងឯកអគ្គរដ្ឋទូតវៀតណាមប្រចាំ នៅប៊ុលហ្គារី លោក Le Duc Luu បានជូនដំណឹងអោយក្រុមសមាជិក សមាជិកាសភាមិត្តភាពប៊ុលហ្គារី-វៀតណាមអំពីការដែលវិនបានដាក់ស្ថានីយខួង Haiyan Shiyou ៩៨១ នៅក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខ របស់វៀតណាម។ ថ្លែងមតិនៅទីនេះ លោក
Dubov បានប្រកាសថា៖ ប៊ុលហ្គារីគាំទ្រសេចក្ដីថ្លែងការណ៍ថ្ងៃទី ៨ ឧសភា របស់
អ្នកនាំពាក្យនៃអគ្គស្នងការទទួលបន្ទុកកិច្ចការបរទេសនិងគោលនយោបាយសន្តិ
សុខរបស់ EU ដែលទាក់ទិនដល់បញ្ហានេះ។ ក្រុមសមាជិក សមាជិកាសភាមិត្តភាព
ប៊ុលហ្គារី-វៀតណាមអំពាវនាវអោយចិនត្រូវអនុវត្តរាល់វិធានការដើម្បីកាត់បន្ថយ ភាពតានតឹង និងរាំងស្កាត់រាល់អំពើដោយឯកតោភាគីដែលបង្កអស្ថិរភាពនៅក្នុងតំបន់៕