ក្រុមហ៊ុនឯកជនជាកម្លាំងចលករបង្កើនការប្រកួតប្រជែងនិងលក្ខណៈម្ចាស់ការរបស់ខឿនសេដ្ឋកិច្ច
(VOVworld)-យោងតាមសេចក្តីសម្រេចចិត្តលេខ ៣៥ ស្តីពីការជួយឧបត្ថម្ភនិង អភិវឌ្ឍន៍អង្គភាពអាជីវកម្មដល់ឆ្នាំ២០២០ ដែលទើបនឹងបានរដ្ឋាភិបាលផ្សព្វផ្សាយ
នោះ ពោលគឺវៀតណាមនឹងជម្រុញការរៀនចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ច ឡើងវិញ លើកកំពស់គុណភាពកំណើនឈរមូលដ្ឋាននៃចំណេះវិជ្ជាថ្មី ច្នៃប្រឌិត ក្នុងនោះ អង្គភាពអាជីវកម្មនានាជាពិសេសគឺក្រុមហ៊ុនឯកជនជាកម្លាំងចលករ បង្កើនការប្រ
គួតប្រជែងនិងលក្ខណៈម្ចាស់ការនៃខឿនសេដ្ឋកិច្ច។ រដ្ឋាភិបាល ក៏បានសំណូមពរ
ឲ្យក្រសួង ស្ថាប័ននានា គណៈកម្មាធិការប្រជាជនខេត្តក្រុង ក្រមឧិវាទមជ្ឈឹមឲ្យ
បញ្ជាណែនាំ និងរៀបចំអនុវត្តប្រកបដោយប្រសិទ្ធិភាព នូវ គោលដៅ គោលការណ៍ ភារកិច្ចនិងដំណោះស្រាយសំដៅឆ្ពោះទៅគោលដៅ រហូតដល់ឆ្នាំ២០២០ កសាងអង្គ
ភាពអាជីវកម្មវៀតណាមឲ្យមានសមត្ថភាព ប្រ កួតប្រជែងនិងអភិវឌ្ឍន៍ប្រកបដោយ
និរន្តរភាព៕