ក្រុមអាជីបករហូឡងស្វែងរកឪកាសវិនិយោគនៅខេត្ត Can Tho

នារសៀលថ្ងៃទី ៦ មិនា ក្រុមអាជីបករហូឡងបានមកដល់ទីក្រុង Can Tho ខេត្ត Can Tho ភាខាងត្បូងវៀតណាម ដើម្បី ស្វែងរកឪកាសវិនិយោគ នៅខេត្តនេះ និងបណ្ដាខេត្តនៅ
វាលទំនាបទន្លេ Cuu Long។ នេះគឺជាអង្គភាពអាជីវកម្មនានា បាននិងកំពុង ធ្វើសកម្មភាព
នៅវៀតណាម លើបណ្ដាវិស័យ ដូចជា៖ ពិគ្រោះយោបល់ រចនាប្លង់បច្ចេកទេស កសិកម្ម
ការដាំដុះ ចំណីសត្វ ការគ្រប់គ្រងគុណភាពនិងពិគ្រោះយោបល់អប់រំ។ក្នុងនោះមាន
បណ្ដាអង្គភាពអាជីវកម្មធំៗ ដូចជា៖ Royal Haskoning, Tebodin, Boskalis ។ល។ គិតដល់ឆ្នាំ
២០១០ តំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគី រវាងវៀតណាម និង ហូឡង ទទួលបានជាង ២
ពាន់ ២ រយលានដូល្លាអេមេរិក។ នាបេច្ចុប្បន្ននេះ ហូឡងមានគំរោងការណ៍វិនិយោគ
នៅវៀតណាមចំនួនជាង ១៣០ គំរោង ជាមួយ ទុនចុះឈ្មោះសរុប ៥ ពាន់ ៧ រយលាន
ដូល្លាអាមេរិក។ គំរោងការណ៍វិនិយោគនេះភាគច្រើនត្រូវបានអនុវត្តនៅបណ្ដាខេត្តភាគ
ខាងត្បូង វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ