ក្រុមអ្នកវិទ្យាសាស្ត្រចិនរកឃើញវីរុស SARS-CoV-2 ចំនួន ពីរប្រភេទ

(VOVWORLD) - វីរុសមួយប្រភេទមានកម្លាំងរាតត្បាតដ៏កាចសាហាវជាង ដែលពាក់ព័ន្ធនឹងការផ្ទុះ Covid-19 នៅទីក្រុង Wuhan ខេត្ត Hubei (នៃប្រទេសចិន) ដោយស្រូបយក ៧០ ភាគរយនៃប្រភេទវីរុស ដែលបានវិភាគ។
ក្រុមអ្នកវិទ្យាសាស្ត្រចិនរកឃើញវីរុស SARS-CoV-2 ចំនួន ពីរប្រភេទ - ảnh 1 បុគ្គលិកពេទ្យព្យាបាលអ្នកជម្ងឺឆ្លងSARS-CoV-2 នៅមន្ទីរពេទ្យមួយក្នុងទីក្រុង Wuhan ប្រទេសចិន (រូបថត៖ AFP / TTXVN)

ក្រុមអ្នកសិក្សាស្រាវជ្រាវ នៅសាកលវិទ្យាល័យប៉េកាំងនិងវិទ្យាស្ថានប៉ាស្ទ័ររបស់ទីក្រុងសៀងហៃ ចំណុះបណ្ឌិត្យសភាវិទ្យាសាស្ត្រចិនដែលកំពុងធ្វើការសិក្សាស្រាវជ្រាវអំពីប្រភពដើមនៃការផ្ទុះ Covid-19 បានឲ្យដឹងថា៖ ពួកគេបានរកឃើញវីរុស SARS-CoV-2 ចំនួន ២ ប្រភេទ ដែល បណ្តាលឱ្យកើតជំងឺនេះ។

យោងតាមលទ្ធផលនៃការសិក្សាស្រាវជ្រាវបឋមបានបង្ហាញថា វីរុស SARS-CoV-2 មានពីរប្រភេទ ដែលក្នុងនោះ វីរុសមួយប្រភេទមានកម្លាំងរាតត្បាតដ៏កាចសាហាវជាង ដែលពាក់ព័ន្ធនឹងការផ្ទុះ Covid-19 នៅទីក្រុង Wuhan ខេត្ត Hubei (នៃប្រទេសចិន) ដោយស្រូបយក ៧០ ភាគរយនៃប្រភេទវីរុស ដែលបានវិភាគ។ ទន្ទឹមនឹងនេះ វីរុសមួយប្រភេទទៀត ដែលមានកម្លាំងរាតត្បាតខ្សោយជាង គឺស្រូបយក ៣០  ភាគរយតែប៉ុណ្ណោះ។ យោងតាមក្រុមអ្នកសិក្សាស្រាវជ្រាវបានឲ្យដឹងថា ការកើតឡើងនៃវីរុសដែលមានកម្លាំងរាតត្បាតដ៏កាចសាហាវជាងបានថយចុះចាប់ពីក្រោយខែមករា ឆ្នាំ ២០២០៕

ប្រតិកម្មទៅវិញ

ផ្សេងៗ