ក្រុមអនុព័ន្ធយោធាបណ្ដាប្រទេសរៀបចំការជួបប្រាស្រ័យមិត្តភាព
|
ក្រុមអនុព័ន្ធយោធាបណ្ដាប្រទេសរៀបចំការជួបប្រាស្រ័យមិត្តភាព (qdnd.vn) |
Vovworld-នាយប់ថ្ងៃទី៦វិច្ឆកានៅទីក្រុងហាណូយ ក្រុមអនុព័ន្ធយោធាបណ្ដា
ប្រទេសប្រចាំនៅវៀតណាមបានរៀបចំរាត្រីជួបប្រាស្រ័យអន្តរជាតិដើម្បីជួបជុំជា
មួយកម្មាភិបាលនាយទាហានកងទ័ពប្រជាជនវៀតណាមក្នុងឱកាសចុងឆ្នាំនិង
ស្វាគមអំណរឆ្នាំថ្មី។
តាងនាមក្រុមអនុព័ន្ធយោធាបណ្ដាប្រទេសប្រចាំនៅវៀតណាម វរសេនីយ៍ឯក
Sri Kumar អនុព័ន្ធយោធាឥណ្ឌាបានថ្លែងអំណរគុណក្រសួងការពារប្រទេសវៀត
ណាមក្នុងរយៈពេលកន្លងទៅបានរៀបចំសកម្មភាពជាក់ស្ដែងជាច្រើននិងសម្ដែង
បំណងក្រសួងការពារប្រទេសវៀតណាមបន្តបង្កលក្ខណៈដើម្បីអនុព័ន្ធយោធា
បណ្ដាប្រទេសសំរេចល្អភារកិច្ចរួមចំណែកពង្រឹងនិងអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាព
សហប្រតិបត្តិការរវាងកងទ័ពប្រជាជនវៀតណាមនិងកងទ័ពបណ្ដាប្រទេសដើម្បី
សន្តិភាពស្ថិរភាពអភិវឌ្ឍន៍ក្នុងដំបន់និងលើពិភពលោក៕