ក្រុម P5 + 1 ប្រកាសបើកកិច្ចប្រជុំជាបន្ទាន់ស្ដីពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់
(VOVWORLD) -អង់គ្លេស បារាំង អាល្លឺម៉ង់ រុស្ស៊ី ចិន និង អ៊ីរ៉ង់នឹងជួបប្រជុំនាថ្ងៃទី ២៨ ខែមិថុនាខាងមុខ ក្នុងបរិបទដែលភាពតានតឹងបានកើនឡើងនៅឈូងសមុទ្រពែក្ស បន្ទាប់ពីកើតមានឡើងការវាយប្រហារទៅលើនាវាដឹកប្រេង និងករណីយន្តហោះគ្មានមនុស្សបើករបស់អាមេរិកត្រូវបានបាញ់ទម្លាក់នៅតំបន់នេះ។
អ្នកបច្ចេកទេសធ្វើការនៅក្នុងរោងចក្រចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម Isfahan (រូបថតៈ AFP / VNA) |
នាថ្ងៃទី ២០ ខែមិថុនា សហភាពអឺរ៉ុប (EU) បានឲ្យដឹងថា បណ្ដាប្រទេសជាសមាជិកក្រុម P5 + 1 លើកលែងតែសហរដ្ឋអាមេរិក ដែលធ្លាប់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់កាលពីឆ្នាំ២០១៥ នឹងបើកកិច្ចប្រជុំជាបន្ទាន់ នៅទីក្រុងវីយែន (អូទ្រីស) នាសប្តាហ៍ខាងមុខ ដើម្បី ពិភាក្សាអំពីវិធានការជួយសង្គ្រោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ បន្ទាប់ពីអាមេរិកបានដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះកាលពីឆ្នាំទៅមិញ។ ជាក់ស្ដែង អង់គ្លេស បារាំង អាល្លឺម៉ង់ រុស្ស៊ី ចិន និង អ៊ីរ៉ង់នឹងជួបប្រជុំនាថ្ងៃទី ២៨ ខែមិថុនាខាងមុខ ក្នុងបរិបទដែលភាពតានតឹងបានកើនឡើងនៅឈូងសមុទ្រពែក្ស បន្ទាប់ពីកើតមានឡើងការវាយប្រហារទៅលើនាវាដឹកប្រេង និងករណីយន្តហោះគ្មានមនុស្សបើករបស់អាមេរិកត្រូវបានបាញ់ទម្លាក់នៅតំបន់នេះ។ ក្នុងសេចក្តីប្រកាសមួយ សហភាពអឺរ៉ុបបានឲ្យដឹងថា ការកោះហៅកិច្ចប្រជុំនេះ គឺសំដៅធានាការប្រតិបត្តិកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ឬហៅថា ផែនការធ្វើសកម្មភាពលើគ្រប់ជ្រុងជ្រោយ (JCPOA) ផងដែរ៕