ការិយាល័យនយោបាយបក្សកុម្មុយនីសវៀតណាមជួបធ្វើការជាមួយគណៈកម្មាធិការអចិន្ត្រៃបក្សនៃខេត្តThuaThienHue
(VOVworld) - នាថ្ងៃទី១០ កក្កដា នៅរដ្ឋធានីហាណូយប្រទេសវៀតណាម អគ្គលេខា
បក្សកុម្មុយនីសវៀតណាមលោក Nguyen Phu Trong បានធ្វើអធិបតីជំនួបធ្វើការរបស់
ការិយាល័យនយោបាយជាមួយគណៈកម្មាធិការអចិន្ត្រៃបក្សនៃខេត្ត Thua Thien Hue
ភាគកណ្ដាលវៀតណាម។
|
លោក Nguyen Phu Trong ថ្លែងមតិនៅជំនួបធ្វើការនេះ |
នៅជំនួបធ្វើការនេះ លោក Nguyen Phu Trong បានស្នើរឲ្យខេត្តThua Thien Hue ត្រូវផ្លាស់
ប្ដូរត្រិះរិះរបៀបដឹកនាំ សកម្មជាងទៀតក្នុងការទាក់ទាញកម្លាំងដើម្បីធានាឲ្យការអភិវឌ្ឍន៍
យ៉ាងលឿន ចីរភាព និងអនុវត្តបណ្ដាគោលដៅ ភារកិច្ច ដែលបានកំណត់។ស្ដីអំពីការ
កសាងខេត្តក្លាយទៅជាទីក្រុងចំណុះមជ្ឈឹម ការិយាល័យនយោបាយបានអះអាងឡើង
វិញនូវការផ្ដួចផ្ដើមគំនិតនេះ និងស្នើរឲ្យខេត្តបន្តត្រៀមរៀបចំយ៉ាងហ្មត់ចត់ដើម្បីដាក់
ជូនថ្នាក់មានសមត្ថកិច្ចអនុម័ត្តនាពេលសមស្រប៕