|
ការលក់ដូរកាំជ្រូច Hellfire ធំបំផុតរវាងអាមេរិកនិងអ៊ីរ៉ាក់ |
(VOV)_នាថ្ងៃទី២៩ កក្កដា បណ្ដាមន្ត្រីអាមេរិកបានអោយដឹងថា៖ប្រទេសនេះ
មានផែនការលក់ កាំជ្រូចផ្លោងដីទល់នឹងអាកាស Hellfire អោយអ៊ីរ៉ាក់ ចំនួន៥០០០ គ្រាប់ ដោយមានតំលៃ៧០០លានដុល្លារអាមេរិក។ នេះគឺជាការលក់ដូរ កាំជ្រូចផ្លោង
ដីទល់នឹងអាកាសធំបំផុតពីមុនមករវាងអាមេរិកនិងអ៊ីរ៉ាក់។
ក្រសួងការបរទេសអាមេរិកបានអនុម័តលើសេចក្ដីសម្រេចចិត្តពោលខាង
លើកនេះ។ ប៉ុន្តែតាមច្បាប់អាមេរិកគឺរដ្ឋាភិបាលត្រូវជូនដំណឹងអំពីសេចក្ដីសម្រេច
នេះអោយរដ្ឋសភា។ តាមគំរោង ការលក់ដូរនេះមិនត្រូវបានសមាជិកសភារារាំងទេ៕