ក្រសួងការពារជាតិជប៉ុនបើកចំហលទ្ធភាពដំណើការ THAAD

ក្រសួងការពារជាតិជប៉ុនបើកចំហលទ្ធភាពដំណើការ THAAD - ảnh 1
ប្រព័ន្ធការពារកាំជ្រួច THAAD (រូបថត៖stripes.com

(VOVworld) - នាថ្ងៃទី១០ មករា រដ្ឋមន្រ្តីការពារជាតិជប៉ុនលោកស្រី Tomomi
Inada ប្រកាសថា​ នឹងទៅកាន់កោះ Guam ចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៣ មករា ដើម្បី
ពិនិត្យមើលប្រព័ន្ធការពារកាំជ្រួចកំពស់ខ្ពស់ដំណាក់កាលចុងក្រោយ (THAAD)
 របស់អាមេរិកដែលត្រូវបានដាក់ពង្រាយនៅមូលដ្ឋានកងទ័ពជើង អាកាស
Andersen។ព័ត៌មានពោលខាងលើត្រូវបាននាំចេញក្នុងកាលៈទេសៈ ដែលជប៉ុន
កំពុងស្វែងរកវិធានការដើម្បីពង្រឹងកម្លាំងការពារជាតិចំពោះមុខការ គំរាមកំហែងពី
ស.ប.បកូរ៉េ។ថ្លែងមតិនៅសន្និសីទកាសែត រដ្ឋមន្រ្តីលោកស្រី Inada សង្កត់ធ្ងន់ថា
កម្មវិធីនុយក្លេអ៊ែរ-កាំជ្រួចរបស់ព្យុងយ៉ាងបានដាក់ចេញកំរិត គំរាមកំហែងថ្មី ហើយ
ក្រសួងការពារជាតិជប៉ុនកំពុងពិចារណាលើវិធានការបង្កើន ប្រព័ន្ធការពារកាំជ្រួច
របស់ខ្លួនឯង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ