ក្រសួងព័ត៌មាននិងទូរគមនាគមន៍វៀតណាមបើកដំណើរការផ្លាតហ្វមគ្រប់គ្រងអាជីវកម្មបង្រួបបង្រួម Misa Amis
(VOVWORLD) - ព្រឹត្តិការណ៍នេះ ស្ថិតនៅក្នុងកម្មវិធីបើកដំណើរ ការផ្លាតហ្វមឌីជីថល “Make in Vietnam” ក្នុងគោលដៅអនុវត្ត “កម្មវិធីជាតិ ស្ដីពីការផ្លាស់ប្ដូរឌីជីថលដល់ឆ្នាំ២០២៥ ទិសដៅដល់ឆ្នាំ២០៣០”។
នាថ្ងៃទី២៥ ខែធ្នូ នៅទីក្រុងហាណូយ ក្រសួងព័ត៌មាននិងទូរគមនា គមន៍វៀតណាមបានរៀបចំពិធី “បើកដំណើរការផ្លាតហ្វមគ្រប់គ្រងអាជីវកម្ម បង្រួបបង្រួម MISA AMIS”។ ព្រឹត្តិការណ៍នេះ ស្ថិតនៅក្នុងកម្មវិធីបើកដំណើរ ការផ្លាតហ្វមឌីជីថល “Make in Vietnam” ក្នុងគោលដៅអនុវត្ត “កម្មវិធីជាតិ ស្ដីពីការផ្លាស់ប្ដូរឌីជីថលដល់ឆ្នាំ២០២៥ ទិសដៅដល់ឆ្នាំ២០៣០”។
លោក Nguyen Phu Tien អនុប្រធាននាយកដ្ឋានទទួលបន្ទុកកុំព្យូទ័រ ភាវូបនីយកម្ម (Computerization) បានឲ្យដឹងថា ផ្លាតហ្វមនេះនឹងជួយអាជីវ កម្មប្រមូលផ្ដុំទិន្នន័យដែលបម្រើការវិភាគនិងការប្រតិបត្តិឲ្យបានឆាប់រហ័ស ទាន់ពេលវេលានិងត្រឹមត្រូវជាង៕