ក្រសួងសុខាភិបាលវៀតណាមប្រគល់ជូនទូថ្នាំសំរាប់អ្នកនេសាទត្រីនៅខេត្តHa Tinh
|
រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោកស្រី Nguyen Thi Kim Tien ប្រគល់ជូនទូថ្នាំសំរាប់អ្នកនេសាទ (រួបថត៖TTXVN) |
(VOVworld) - នាថ្ងៃទី២៧ កក្កដា ក្រុមការងាររបស់ក្រសួងសុខាភិបាលវៀតណាម
ដឹកនាំដោយរដ្ឋមន្រ្តីក្រសួងសុខាភិបាលលោកស្រី Nguyen Thi Kim Tien ប្រធានគណៈ
កម្មាធិការបញ្ជាណែនាំជាតិអំពីសុខាភិបាលកោះសមុទ្របានរៀបចំពិធីប្រគល់ជូនទូថ្នាំ
ចំនួន១៥៧សំរាប់នាវាធើនេសាទនៅឆ្ងាយពីឆ្នេរសមុទ្រ ដល់សមាគមរបរនេសាទនៅ
ឃុំ Cam Nhuong ស្រុក Cam Xuyen ខេត្ត Ha Tinh ភាគកណ្ដាលវៀតណាម។ក្នុងពិធីនេះ
ដែរ តំណាងក្រសួងសុខាភិបាលនៅជូនអំណោយសំរាប់បណ្ដាគ្រួសារជនមានគុណូ
បការៈចំពោះបដិវត្តន៍នៅតំបន់។នេះជាសកម្មភាពសំដៅជំរុញខ្លាំងការអនុវត្តគោល
ដៅដែលរដ្ឋាភិបាលដាក់ចេញ គឺនាឆ្នាំ២០២០ ១០០%ពលករធ្វើការលើនាវាសមុទ្រ
មានចំណេះដឹងដើម្បីការពារសុខភាពដោយខ្លួន និងអំពាវនាវឲ្យមានការជួយសង្គ្រោះ
ក្នុងកាលៈទេសៈជាបន្ទាន់៕