|
ការសន្ទនាយុទ្ធសាស្ត្រថ្នាក់អនុរដ្ឋមន្ត្រីវៀតណាម-អូស្ត្រាលី (VOV) |
Vovworld-នាថ្ងៃទី២០វិច្ឆិកា វៀតណាមនិងអូស្ត្រាលីបានដំណើរការសន្ទនា
ថ្នាក់អនុរដ្ឋមន្ត្រីការបរទេស-ការពារជាតិលើកទី៣នៅរដ្ឋធានី Canbera អូស្ត្រាលី។
ភាគីទាំងពីរបានឯកភាពបន្តជំរុញដំណើរទស្សនកិច្ចជួបសន្ទនាជាន់ខ្ពស់អាទិ
ភាពបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយសេដ្ឋកិច្ចសេដ្ឋកិច្ចពាណិជ្ជកម្ម
វិនិយោគសន្តិសុខការពារជាតិជាដើម។ ភាគីទាំងពីរបានផ្លាស់ប្តូរអំពីស្ថានភាពនៅ
សមុទ្រខាងកើតនិងសង្កត់ធ្ងន់ទៅលើសារសំខាន់នៃការរក្សាសន្តិភាពនិងស្ថិរភាព
នៅដំបន់ធានាសន្តិសុខសុវត្ថិភាពសេរីភាពនាវាចរណ៍អាកាសចរណ៍និងគោរពច្បាប់
អន្តរជាតិ ក្នុងនោះមានអនុសញ្ញារបស់អង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ
១៩៨២អំពាវនាវបណ្ដាភាគីដោះស្រាយជំលោះដោយសន្តិវិធី មិនប្រើប្រាស់ឬគំរាម
កំហែងប្រើប្រាស់អំពើរហឹង្សា។ ភាគីទាំងពីរបានឯកភាពដំណើរការសន្ទនាយុទ្ធសាស្ត្រ
ថ្នាក់អនុរដ្ឋមន្ត្រីការបរទេស-ការពារជាតិវៀតណាម-អូស្ត្រាលីលើកទី៤ក្នុងរយៈពេល
សមស្របក្នុងឆ្នាំ២០១៥នៅវៀតណាម៕