ការអភិវឌ្ឍន៍ទំនាក់ទំនងវៀតណាម-Bulgaria លើគ្រប់វិស័យ
(VOV) /  
(VOV) – នាព្រឹកថ្ងៃទី ១៦ មេសា នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម
Nguyen Sinh Hung បានជួបចរចារជាមួយ ប្រធានរដ្ឋសភា Bulgaria លោកស្រី
Tsetska Tsacheva ដែលកំពុងបំពេញដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម។
ប្រធានរដ្ឋសភា Nguyen Sinh Hung បានសម្តែងនូវជំនឿជឿជាក់ថា៖ ដំណើរទស្សន
កិច្ចរបស់ប្រធានរដ្ឋសភា Bulgaria លោកស្រី Tsetska Tsacheva នឹងបើកដំណាក់
កាលអភិវឌ្ឍន៍ថ្មីមួយ ក្នុងទំនាក់ទំនងសហប្រតិបត្តិការ រវាងប្រទេសទាំង២ ឲ្យ
កាន់តែមានប្រសិទ្ធភាពថែមទៀត។
“ខ្ញុំសូមអបអរសាទរ លោកស្រីប្រធានរួមជាមួយគណៈប្រតិភូរដ្ឋសភា Bulgaria ដែលបានអញ្ចើញមកបំពេញទស្សនកិច្ចនៅវៀតណាម។ យើងខ្ញុំជឿជាក់ថា៖ ដំណើរទស្សនកិច្ចនេះ គឺជាជំហានសំខាន់ ដើម្បី យើងជំរុញកិច្ចសហប្រតិបត្តិការ
មិនត្រឹមតែ រវាងរដ្ឋសភាទាំង២ ប៉ុណ្ណោះទេ ថែមទាំង រវាងប្រទេសទាំង២ និងប្រជា
ជននៃប្រទេសទាំង ២ ឲ្យខ្លាំងក្លាំថែមទៀត។”
បន្ទាប់ពីការចរចារ ប្រធានរដ្ឋសភា Nguyen Sinh Hung និង ប្រធានរដ្ឋសភា Tsetska
Tsacheva បានចុះហេត្ថលេខាលើអនុស្សរណៈ យោគយល់គ្នា ដែលមានខ្លឹមសារ សហប្រតិបត្តិការចំនួន ៦។
|
ប្រធានរដ្ឋសភាវៀតណាម Nguyen Sinh Hung បានជួបចរចារជាមួយ ប្រធានរដ្ឋសភា Bulgaria លោកស្រី Tsetska Tsacheva (Image: VOVonline) |
ក៏ក្នុងថ្ងៃដ៏ដែល នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម Nguyen Tan Dung បានជួប
សន្ទនាជាមួយ ប្រធានរដ្ឋសភា Bulgaria លោកស្រី Tsetska Tsacheva ។ វាយតំលៃ
ខ្ពស់ចំពោះលទ្ធផលរបស់ការចរចារពោលខាងលើ នាយករដ្ឋមន្ត្រី Nguyen Tan
Dung បានអះអាងថា៖ វៀតណាមជានិច្ចកាលយកចិត្តទុកដាក់និងមានគោលបំណង
អភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិការជាមួយ Bulgaria លើគ្រប់វិស័យឲ្យមានប្រសិទ្ធ
ភាពនិងខ្លាំងក្លាថែមទៀត។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានស្នើថា៖ Bulgaria បន្តរក្សារប្រភពទុន ODA សំរាប់វៀតណាម និង គាំទ្រវៀតណាមបើកទូលាយ ទំនាក់ទំនងជាមួយបណ្ដាប្រទេសក្នុង EU ។ ភាគីទាំង២ក៏បាន អះអាងថា៖ នឹងគាំទ្រគ្នាទៅវិញទៅមក លើបណ្ដាវេទិការប្រចាំតំបន់និងអន្តរជាតិ ផងដែរ៕
|
នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម Nguyen Tan Dung បានជួបសន្ទនាជាមួយ ប្រធានរដ្ឋសភា Bulgaria លោកស្រី Tsetska Tsacheva ។ (Image: VOVonline) |
-VOV