កសាងកម្លាំងយាមល្បាតវៀតណាមស្មើនឹងកំរិតក្នុងតំបន់
(VOV)_នាថ្ងៃទី ២១ កុម្ភះ នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅ ពិធីរំលឹកខួបអនុស្សាវរីយ៍ លើកទី ៦០ នៃទិវាបង្កើតកងកម្លាំងយាមល្បាត នគរបាលប្រជាជនវៀតណាម ( ថ្ងៃទី ១៦ កុម្ភះ ឆ្នាំ ១៩៥៣- ថ្ងៃទី ១៦ កុម្ភះ ឆ្នាំ ២០១៣) និងទទួលគ្រឿងឥស្សារិយស្សន៍ ហូជីមិញ។ ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានស្នើថា÷ក្នុងសភាពការណ៍ពិភពលោក និងក្នុងរំបន់បន្តមានការផ្លាស់ប្តូរដ៏ស្មុគ្គស្មាញសកម្មភាពគំរាមគំហែង ចំពោះឯករាជ្យ បូរណះភាពដែនដី អធិប្បតេយ្យភាពសមុទ្រ កោះ កើនឡើង នោះ កម្លាំងយាមល្បាត នគរបាលប្រជាជន វៀតណាម ត្រូវខំប្រឹងប្រែង បន្តការងារអប់រំនយោបាយ សតិអារម្មណ៍ ដ៏ល្អប្រសើរ លើកកំពស់ឬទ្ធានុភាពនយោបាយនិងចំណេះដឹងចំពោះកម្មាភិបាល យុទ្ធជន ក្នុងការងារយាមល្បាត។ ប្រធានរដ្ឋ ក៏បានសង្កត់ធ្ងន់ដែរថា÷ កម្លាំងយាមល្បាត ត្រូវបន្តផ្លាស់ប្តូរថ្មី និងលើកកំពស់ គុណភាពការងារ ជំរុញខ្លាំងការអនុវត្តបណ្ដាមិទ្ធិវិទ្យាសាស្ត្រ បច្ចេកវិទ្យា ចូលក្នុងការងារយាមល្បាត បើកទូលាយនិងបង្កើនទំនាក់ទំនងសហប្រតិបត្តិការជាមួយកងកម្លាំងសន្តិសុខ យាមល្បាតនៃប្រទេសផ្សេងៗ កសាងកម្លាំងយាមល្បាតវៀតណាមស្មើនឹងកំរិតនៃបណ្ដាប្រទេសក្នុងតំបន់និងលើពិភពលោក៕