កសាងគោលនយោបាយអនុគ្រោះដើម្បីទាក់ទាញការវិនិយោគកសាងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍
|
សន្និសីទ(http://petrotimes.vn/) |
(VOV)_នាថ្ងៃទី៩ មករា ថ្លែងមតិនៅក្នុងសន្និសីទបូកសរុបការងារឆ្នាំ ២០១៣ ពិភាក្សាអំពីផែនការលាតត្រដាងអនុវត្តភារកិច្ចឆ្នាំ ២០១៤ របស់ផ្នែកគមនាគមន៍ដឹក ជញ្ជូន នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានស្ងើចសរសើររាល់ស្នា ដៃលេចធ្លោដែលផ្នែកគមនាគមន៍ ដឹកជញ្ជូនទទួលបានក្នុងរយៈពេលកន្លងទៅ ពិ
សេស គឺកាត់បន្ថយបានបរិមាណមនុស្សត្រូវស្លាប់និងរងរបួសដោយគ្រោះថ្នាក់
ចរាចរ។ នាយករដ្ឋមន្ត្រីបានស្នើថា៖ ក្នុងឆ្នាំ ២០១៤ ក្រសួងគមនាគមន៍ ដឹកជញ្ជូន ត្រូវបង្កើនការគ្រប់គ្រងរដ្ឋប្រកបដោយល្អប្រសើជាង រាំងស្កាត់រាល់កំហិតអន់ខ្សោយ
…។ល។ នាយករដ្ឋមន្ត្រីក៏បានលើកច្បាស់ដែរថា៖ ផ្នែកគមនាគមន៍ដឹកជញ្ជូនត្រូវ បន្តមានយន្តការ គោលនយោបាយទាក់ទាញទុនវិនិយោគកសាងបណ្ដាគំរោងការណ៍
ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ពង្រីកកម្លាំងប្រជាជនកសាងផ្លូវគមនាគមន៍ជនបទ
ផងដែរ៕