កសាងនិងអភិវឌ្ឍន៍ទីក្រុង Da Nang ក្នុងសម័យ ឧស្សាហូបនីយកម្មនិងទំនើបភាវូបនីយកម្មប្រទេសជាតិ

(VOVWORLD) -លោក Nguyen Van Binh បានស្នើឲ្យអង្គប្រជុំផ្តោតទៅលើខ្លឹមសារដែលជះឥទ្ធិពលផ្ទាស់ដល់វឌ្ឍនភាពសេដ្ឋកិច្ច សង្គមទីក្រុងDa Nang នាពេលខាងមុខ។
កសាងនិងអភិវឌ្ឍន៍ទីក្រុង Da Nang ក្នុងសម័យ ឧស្សាហូបនីយកម្មនិងទំនើបភាវូបនីយកម្មប្រទេសជាតិ - ảnh 1ហេដ្ឋារចនាសម្ព័ន្ធទីក្រុង Da Nang

កសាងនិងអភិវឌ្ឍន៍ទីក្រុង Da Nang ក្នុងសម័យ ឧស្សាហូបនីយកម្មនិងទំនើបភាវូបនីយកម្មប្រទេសជាតិ។ នេះគឺជាប្រធានបទនៃសិក្ខាសាលាដែលត្រូវបានរៀបចំឡើងដោយគណកម្មការសេដ្ឋកិច្ចមជ្ឈឹមរួមសហការជាមួយគណកម្មធិការបក្សទីក្រុង Da Nang នាថ្ងៃទី ១០ សីហា នៅទីក្រុង Da Nang។ លោក Nguyen Van Binh ប្រធានគណកម្មការសេដ្ឋកិច្ចមជ្ឈឹមបានអញ្ជើញធ្វើជាអធិបតីសិក្ខាសាលានេះ។

នៅទីនេះ អង្គប្រជុំនៅក្នុងនិងក្រៅប្រទេសបានផ្ដល់មតិសំខាន់ៗ និងបទពិសោធន៍ដ៏ថ្លៃថ្លាក្នុងរយៈពេលកន្លងទៅ ក៏ដូចជាទិសដៅអភិវឌ្ឍន៍នាពេលខាងមុខនៅទីក្រុង Da Nang។

អញ្ជើញថ្លែងមតិនៅទីនេះ លោក Nguyen Van Binh បានស្នើឲ្យអង្គប្រជុំផ្តោតទៅលើខ្លឹមសារដែលជះឥទ្ធិពលផ្ទាស់ដល់វឌ្ឍនភាពសេដ្ឋកិច្ច សង្គមទីក្រុងDa Nang នាពេលខាងមុខ។ តាមនោះ ឆ្ពោះទៅការកសាងសេចក្ដីសម្រេចចិត្តថ្មី ដើម្បីឆ្លើយតបនឹងតម្រូវការរបស់រដ្ឋអំណាច និងប្រជាជនទីក្រុង ក្នុងសម័យជំរុញការអភិវឌ្ឍន៍ទីក្រុង Da Nang និយាយដោយឡែក និងប្រទេសជាតិនិយាយរួម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ