កសាងសារមន្ទីធម្មជាតិវៀតណាម
|
កសាងសារមន្ទីធម្មជាតិវៀតណាម (VGP) |
Vovworld-នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមទើបនឹងបានយល់ព្រម
គោលការណ៍វិនិយោគទៅលើគំរោងការសារមន្ទីធម្មជាតិវៀតណាម។ តាមនោះ
នឹងកសាងសារមន្ទីធម្មជាតិវៀតណាមក្លាយទៅជាសារមន្ទីធម្មជាតិរបស់ប្រទេស
ជាតិមានសមត្ថកិច្ចស្រាវជ្រាវវិទ្យាសាស្ត្រអំពីធម្មជាតិ ជួយឧបត្ថម្ភសារមន្ទីសមាជិក
ក្នុងប្រព័ន្ធសារមន្ទីធម្មជាតិវៀតណាម។
កន្លែងកសាងសារមន្ទីធម្មជាតិវៀតណាមនៅមណ្ឌលនគរ Quoc Oai ស្រុក
Quoc Oai ទីក្រុងហាណូយឬមណ្ឌលភូមិវប្បធម៍ទេសចរណ៍បណ្ដាជនជាតិវៀត
ណាម Dong Mo ទីរួមខេត្ត Son Tay ទីក្រុងហាណូយ។ គំរោងការនឹងបានកសាង
លើផ្ទៃដី៣២ហិកតារួមមានមណ្ឌលសមត្ថកិច្ច មណ្ឌលតាំងបង្ហាញក្នុងផ្ទះ មណ្ឌល
សំរាប់សម្រាំងវត្ថុតាងជាតិជាដើម។
កំរិតវិនិយោគសរុបនៃគំរោងការនឹងបានកំណត់ទៅលើមូលដ្ឋានពិនិត្យគំរោង
ការវិនិយោគជាក់ស្ដែងសមស្របនឹងលទ្ធភាពរៀបចំប្រភពកំលាំងវិនិយោគនិង
បានធានាពីបណ្ដាប្រភពថវិការដ្ឋជាដើម៕