កសាងសហគមន៍វប្បធម៌-សង្គមអាស៊ានប្រកបដោយថាមវ័ន្តនិងមានភាពធន់ ក្រោយឆ្នាំ២០២៥
(VOVWORLD) - សិក្ខាសាលាអន្តរជាតិស្តីពីផែនការយុទ្ធសាស្ត្រនៃសហគមន៍វប្បធម៌សង្គមអាស៊ាន (ASCC) ឆ្នាំ ២០២៥ ត្រូវបានរៀបចំឡើងដោយក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា នៅទីក្រុងហាណូយ។
សិក្ខាសាលាអន្តរជាតិស្តីពីផែនការយុទ្ធសាស្ត្រនៃសហគមន៍សង្គមវប្បធម៌អាស៊ាន (ASCC) ឆ្នាំ២០២៥។ រូបថត៖ Ha Nam/VOV1 |
ថ្លែងមតិក្នុងសិក្ខាសាលា លោកស្រី Ha Thi Minh Duc អនុប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច បានអះអាងថា៖ វៀតណាមនិងបណ្តាប្រទេសអាស៊ាន កំពុងផ្តោតការយកចិត្តទុកដាក់លើ ដំណើរការកសាងផែនការយុទ្ធសាស្ត្រនៃសហគមន៍សង្គម-វប្បធម៌អាស៊ានលើសសរស្តម្ភទាំងបី (នយោបាយ-សន្តិសុខ សេដ្ឋកិច្ច និងវប្បធម៌-សង្គម) ចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំ២០២៥ ដោយរួមចំណែកកសាងសហគមន៍ដ៏ថាមវ័ន្តនិងមានភាពធន់ មិនត្រឹមតែការពារសុខុមាលភាពសង្គមសម្រាប់ប្រជាជនប៉ុណ្ណោះទេ ថែមទាំងលើកកម្ពស់កំណើននិងវឌ្ឍនភាពក្នុងតំបន់ទៀតផង៖
លោកស្រី Ha Thi Minh Duc អនុប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច ។ រូបថត៖ Ha Nam/VOV1 |
“ឆ្នាំ ២០២៥ គឺជាចំណុចដ៏សំខាន់សម្រាប់អាស៊ានឈានចូលដំណាក់កាលថ្មីមួយ ជាដំណាក់កាលនៃការអនុវត្តចក្ខុវិស័យអាស៊ានឆ្នាំ ២០៤៥។ ការកសាងយុទ្ធសាស្ត្រសម្រាប់សសរស្តម្ភទាំងបីត្រូវបានចាប់ផ្តើមកាលពីឆ្នាំមុនរហូតដល់ចុងឆ្នាំ ២០២៥ ហើយត្រូវបានយកចិត្តទុកដាក់ដោយបណ្តាប្រទេសអាស៊ាន ព្រោះនេះជាឱកាសមួយសម្រាប់បណ្តាប្រទេស បោះជំហានជាយុទ្ធសាស្ត្រសម្រាប់ប្រទេសនិងតំបន់។ ហើយផែនការយុទ្ធសាស្រ្តដែលបានអនុម័តនឹងរួមចំណែកដល់ការបង្កើតសហគមន៍ថាមវ័ន្តនិងមានភាពធន់ ដែលមិនត្រឹមតែការពារសុខុមាលភាពរបស់ប្រជាជនប៉ុណ្ណោះទេ ថែមទាំងជំរុញកំណើន វឌ្ឍនភាព និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងតំបន់ទៀតផង”៕