កាសែតកូរ៉េខាងត្បូងព្យាករណ៍លទ្ធភាពដែលកូរ៉េខាងជើងបង្ហោះផ្កាយរណប
(VOVWORLD) - កាសែត JoongAng Ilbo របស់កូរ៉េខាងត្បូងក្នុងច្បាប់
ចេញនាថ្ងៃទី២៦ ធ្នូ បានរាយការណ៍ថា កូរ៉េខាងជើងមានផែនការបាញ់
បង្ហោះផ្កាយរណប ហើយមជ្ឈ ដ្ឋានចារកម្មនិងយោធារបស់កូរ៉េខាងត្បូង
កំពុងឃ្លាំមើលយ៉ាងហ្មត់ចត់នូវបម្រែ បម្រួលទាំងអស់លើឧបទ្វីបកូរ៉េ។
មេដឹកនាំកូរ៉េខាងជើងលោក Kim Jong-un តាមដានការបាញ់បង្ហោះកាំជ្រួចប្រភេទ Hwasong-១២ (រូបថត៖ Reuters)
|
កាសែតពោលខាងលើបានដកស្រង់សម្ដីមន្ត្រី សូមមិនបញ្ចេញឈ្មោះមួយរូបរបស់កូរ៉េខាងត្បូង
ដែលថា ក្នុងរយៈពេលថ្មីៗនេះ កូរ៉េខាជើង បានផលិតផ្កាយរណបយកឈ្មោះKwangmyongsong-
៥។មន្ត្រីរូបនេះឲ្យដឹង ថា ផែនការជាក់ស្ដែងរបសព្យុងយ៉ាងគឺបាញ់បង្ហោះផ្កាយរណបបង្កប់កាម៉េរ៉ា
និងឧបករណ៍ទូរគមនាគមន៍៕