|
អត្ថបទសរសេរមានចំណងជើងថា "ទស្សនវិជ្ជានិងសាសនានៅវៀតណាម" (រូបថត៖vietnamplus.vn) |
(VOVworld) - ក្នុងអត្ថបទសរសេរដែលត្រូវបានចុះផ្សាយនាពេលថ្មីៗនេះលើ
កាសែតអេឡិចត្រូនិក “Parlamentnilisty.cz” របស់សាធារណៈរដ្ឋឆែកនោះ អ្នកកាសែត
Pavel Herman វាយតំលៃថា វៀតណាមជាប្រទេសដែលមានសាសនាដ៏សម្បូរបែប
ដោយមានអ្នកកាន់សាសនាប្រមាណ២៤លាននាក់ ពោលគឺស្រូបយក២៧%នៃ
ចំនួនប្រជាជន។ដោយមានភាពសម្បូរបែបក្នុងវិស័យជំនឿសាសនាពោលខាងលើ
វៀតណាមត្រូវបានប្រៀបដូចជា “សារៈមន្ទីរសាសនា” របស់ពិភព លោក។ប្រការ
នេះបានរួមចំណែកធ្វើឲ្យខឿនវប្បធម៌វៀតណាមក៏សម្បូរបែបនិង វិសេសវិសាល។
រដ្ឋវៀតណាមជានិច្ចកាលអះអាងនូវគោលជំហរ គោល នយោបាយមុនក៏ដូចជា
ក្រោយនោះគឺគោរព ធានាសិទ្ធិសេរីភាពខាងជំនឿ សាសនា និងសិទ្ធិសេរីភាព
គ្មានជំនឿសាសនារបស់ជនរួមជាតិគ្រប់រូប៕