|
ទីក្រុង Hoi An |
(VOV)_បទសរសេរដោយប្រធានបទ៖ Hoi An- ផ្លូវចែកជា៤របស់ចុងបូពា៍ ត្រូវ
បានចុះផ្សាយនៅលើកាសែតប្រចាំថ្ងៃ ៖ La Repubblica ក្នុងច្បាប់ចេញផ្សាយនាពេល
ថ្មីនេះ បានព័ណនាទីក្រុង Hoi An ដ៏ស្ងៀមស្ងាត់ និងបុរាណ ហើយវាយតំលៃថា៖ Hoi
An ជាកន្លែង១ក្នុងចំណោមកន្លែងគួរអោយមកទស្សនានៅវៀតណាម។ អ្នកនិពន្ធនៃ
បទសរសេរនេះ បានអោយដឹងថា៖ Hoi An ជាតំបន់ប្រមូលផ្តុំវប្បធម៌របស់វៀតណាម
ជាមួយចិន ជប៉ុន ហូឡង់ និងឥណ្ឌា។ ទីនេះហាក់ដូចជាសារមន្ទីរ១ ដោយមានជួរផ្ទះ
បុរាណនានា។ ភ្ញៀវទេសចរណ៍មកទីនេះ នឹងមានអារម្មណ៍បានរស់នៅក្នុងពិភពរឿង
ព្រេងតូច១ ។ បទសរសេរនេះបានអំពាវនាវអោយភ្ញៀវទេសចរណ៍អ៊ីតាលីមកដល់
Hoi An ដើម្បីស្វែងរកបេតិកភ័ណ្ឌនេះ ដែលបានអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌
នៃអង្គការសហប្រជាជាតិ ( UNESCO ) ទទួលស្គាល់៕