កាសែតអាល់ហ្សេរីស្ងើចសរសើរកងទ័ពប្រជាជនវៀតណាម
(VOVworld)-ក្នុងឱកាសរំលឹកខួបលើកទី៧០នៃទិវាបង្កើតកងទ័ពប្រជាជនវៀត
ណាម និង២៥ឆ្នាំនៃវិវាបុណ្យប្រជាជនទាំងមូលចូលរួមការងារការពារជាតិ (ថ្ងៃទី
២២ធ្នូ) កាសែតជាច្រើននៅអាល់ហ្សេរីនាថ្ងៃទី៩ធ្នូ បានស្ងើចសរសើរស្នាដៃរបស់ កងទ័ពប្រជាជនវៀតណាមក្នុងរយៈពេល៧០ឆ្នាំតស៊ូ កសាងនិងរីកធំធាត់។
កាសែត “El Moudjahid” និង “Le Soir d’Alge’rie” បានវាយតម្លៃខ្ពស់ ចំពោះយុទ្ធ
ជ័យនៅ Dien Bien Phu និងជ័យជំនេះក្នុងការប្រយុទ្ធប្រឆាំងចក្រភពអាមេរិកមុន
នេះរបស់កងទ័ពនិងប្រជាជនវៀតណាម។ កាសែតទាំងអស់នេះ បានសង្កត់ធ្ងន់
ថា កងទ័ពប្រជាជនវៀតណាមជាកម្លាំងនយោបាយគួរឲ្យជឿទុកចិត្ត និងជាជួរ កងទ័ពប្រយុទ្ធស្មោះត្រង់របស់បក្ស រដ្ឋនិងប្រជាជន។ ទន្ទឹមនឹងនោះ កាសែត
នៅ អាលហ្សេរីបានអះអាងថា គោលនយោបាយការពារប្រទេសរបស់វៀតណាម មានចរិតលក្ខណៈសន្តិភាព ស្វ័យការពារ មិនប្រើប្រាស់អំពើហឹង្សាក្នុងទំនាក់
ទំនងអន្តរជាតិឡើយ៕