កាសែតអូស្រ្តាលីថា វៀតណាមជាទីផ្សារមួយក្នុងចំណោមទីផ្សារទាក់ទាញរបស់ទ្វីបអាស៊ី
|
ស្ពាន My Thuan (រូបថតៈdulichviet.com.vn ) |
(VOVworld)-កាសែត “The Australian Financia Review” ជាកាសែតនាំមុខ របស់
អូស្រ្តាលីច្បាប់ចេញផ្សាយនាថ្ងៃទី១១កញ្ញា មានបទសរសរចាត់ទុកថា គំរោងការណ៌
ស្ពាន My Thuan ជានិមត្តរូបសម្រាប់ទំនាក់ទំនងមិត្តភាពវៀតណាមអូស្ត្រាលី និងបង្កើតឡើងឱកាសថ្មីសម្រាប់អង្គភាពអាជីវកម្មអូស្រ្តាលី។ ក្រោមចំណងជើងថា
“My Thuan ស្ពានបើកចេញឱកាស” បទសរសេររបស់ អ្នកនិពន្ធ Jason Clout ឲ្យដឹង
ថា ការជួយឧបត្ថម្ភរបស់អូស្ត្រាលី ក្នុងការសាងសង់ស្ពាន My Thuan កំពុងតែល្បីរន្ទី
នៅវៀតណាម ជាប្រទេស១ដែលកំពុងមានការ អភិវឌ្ឍន៌យ៉ាងឆាប់រហ័ស។ គំរោង
ការណ៌ស្ពាន My Thuan បានជួយឲ្យក្រុម ហ៊ុនជាច្រើនរបស់អូស្ត្រាលីមានទីតាំង
រឹងមាំនៅវៀតណាម។ បទសរសេរពោល ខាងលើក៏វាយតម្លៃថា ដោយមានល្បឿន
អភិវឌ្ឍន៌សេដ្ឋកិច្ចដ៏ខ្លាំងក្លា វៀតណាមជាទីផ្សារ១ក្នុងចំណោមទីផ្សារគួរឲ្យទាក់ទាញ
របស់ទ្វីបអាស៊ី៕