កីឡាករវៀតណាមចំនួន១៣នាក់មានសីទ្ធិចូលរួម Olympic ២០១៦ ជាផ្លូវការ
|
កីឡាករកាយសម្ព័ន្ធ Pham Phuoc Hung ដណ្តើមបានសំបុត្រចូលរួម Olympic
២០១៦ ជាផ្លូវការ |
(VOVworld)-យោងតាមព័ត៌មានពីអគ្គនាយកដ្ឋានកីឡាថា កីឡាករកាយសម្ព័ន្ធ
Pham Phuoc Hung ដណ្តើមបានសំបុត្រចូលរួម Olympic ២០១៦ ជាផ្លូវការ បន្ទាប់
ពីឈ្នះវគ្គប្រកួតជម្រុះនៅ Rio de Janeiro (ប្រទេសប្រេស៊ីល)។ តាមនោះ សរុបទៅ
វៀតណាមមានកីឡាករ កីឡាការិនីចំនួន១៣នាក់មានសិទ្ធិចូលរួម Olympic
២០១៦ជាផ្លូវការ ដែលក្នុងនោះមានកីឡាការិនី Anh Vien ក្នុងវិញ្ញសារ ហែលទឹក
កីឡាករ Tran Quoc Cuong និង Hoang Xuan Vinh នៅវិញ្ញាសារ បាញ់កាំភ្លើង និង
កីឡាករ Pham Phuoc Hung ក្នុងវិញ្ញាសារកាយសម្ព័ន្ធជាដើម។ មហោស្រព Olympic ២០១៦នឹងបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី២១សីហា នៅក្រុង Rio de Janeiro
ប្រទេសប្រេស៊ីល ដែលទាក់ទាញការចូលរួមរបស់ កីឡាករ កីឡាការិនីឆ្នើមចំនួន
១៣ពាន់នាក់មកពី ២០៦ប្រទេសនិងតំបន់ដែនដីទូទាំង ពិភពលោក៕