ខិតខំប្រឹងប្រែងដល់ឆ្នាំ ២០២១ សេវាកម្មសាធារណៈភាគច្រើននឹងត្រូវបានផ្តល់ជូនតាមអ៊ីនធឺណែត
(VOVWORLD) - ខុទ្ធកាល័យរដ្ឋាភិបាល ទើបប្រកាសសេចក្ដីសន្និដ្ឋានរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ស្ដីពី រដ្ឋាភិបាល អេឡិចត្រូនិកជាមួយគណៈកម្មាធិការដឹកនាំការកសាងរដ្ឋាភិបាលអេឡិចត្រូនិក អាជ្ញាធរ អេឡិចត្រូនិកថ្នាក់ក្រសួង ស្ថាប័ន និងមូលដ្ឋាន កាលពីថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២០។
ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ TTXVN) |
ជាក់ស្ដែង លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យក្រសួង ស្ថាប័ន និងមូលដ្ឋាននានាផ្តល់សេវាសាធារណៈតាមអ៊ីនធឺណែតនៅកម្រិតទី ៤ ពោលគឺសម្រេចបានគោលដៅយ៉ាងតិច ៣០% ក្នុងឆ្នាំ២០២០ ហើយខិតខំប្រឹងប្រែងដល់ឆ្នាំ ២០២១ សេវាកម្មសាធារណៈភាគច្រើននឹងត្រូវបានផ្ដល់ជូនតាមអ៊ីនធឺណែតនៅកម្រិតទី ៤។ លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យផ្តោតការយកចិត្តទុកដាក់លើការរៀបចំរចនាសម្ព័ន្ធដំណើរការឡើងវិញ កាត់បន្ថយ និងធ្វើសាមញ្ញបនីយកម្ម បែបបទរដ្ឋបាល ហើយធ្វើជាមូលដ្ឋានដើម្បីកសាង សុក្រឹតសេវាកម្មសាធារណៈ ដើម្បីដាក់បញ្ជូលទៅក្នុងច្រកទ្វារសេវាកម្មសាធារណៈជាតិផងដែរ៕