ខិតខំប្រឹងប្រែងសម្រេចគោលដៅកសាងទីក្រុង Can Tho ឱ្យក្លាយជាមជ្ឈមណ្ឌលអភិវឌ្ឍន៍បំផុត
(VOVWORLD) - នាព្រឹកថ្ងៃទី ២៤ ខែកញ្ញា នៅទីក្រុង Can Tho បក្សភាគទីក្រុងបានបើកមហាសន្និបាត លើកទី XIV សម្រាប់អាណត្តិ ២០២០-២០២៥។
ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញថ្លែងមតិនៅមហាសន្និបាត (រូបថត៖ TTXVN) |
អញ្ជើញថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានក្រើនរំលឹកឲ្យបក្សភាគទីក្រុងត្រូវយកចិត្តទុកដាក់លើក្រុមបញ្ហាធំៗ ចំនួន ៨ ដែលក្នុងនោះចាំបាច់ត្រូវផ្តោតលើការវិភាគយ៉ាងច្បាស់អំពីគុណសម្បត្តិនិងគុណវិបត្តិ ការព្យាករណ៍បរិបទនិងលក្ខណៈនៃស្ថានភាពប៉ុន្មានឆ្នាំក្រោយ ការបម្រែបម្រួលអាកាសធាតុ ជំងឺរាតត្បាត បដិវត្តឧស្សាហកម្មលើកទី ៤ ការបង្កើនការប្រកួតប្រជែងសម្រាប់តួនាទីជាមជ្ឈមណ្ឌលក្នុងតំបន់របស់ទីក្រុង Can Tho ក៏ដូចជាសក្តានុពល គុណសម្បត្តិនិងលក្ខណៈពិសេស បើប្រៀប ធៀបទៅនឹងបណ្តាខេត្តដទៃទៀតនៅក្នុងតំបន់។
លោកស្រីប្រធានរដ្ឋសភាអញ្ជើញផ្តល់អនុសាសន៍ថា៖ “ខិតខំប្រឹងប្រែងបញ្ចប់គោលដៅកសាងនិងអភិវឌ្ឍទីក្រុង Can Tho អោយក្លាយទៅជាទីក្រុងមជ្ឈមណ្ឌលអភិវឌ្ឍន៍បំផុត ជាទីក្រុងបៃតងស៊ីវិល័យ ទំនើបដែលពោរពេញទៅដោយអត្តសញ្ញាណនៃតំបន់ណាមបូខាងកើត ជាពិសេស ក្លាយទៅជាមជ្ឈមណ្ឌលនៃតំបន់នេះលើវិស័យសំខាន់ៗមួយចំនួន។ ទន្ទឹមជាមួយគ្នានោះ Can Tho ត្រូវពង្រីកសក្តានុពល គុណសម្បត្តិនិងធនធានខាងក្នុង ដើម្បីជំរុញការតភ្ជាប់ក្នុងតំបន់។ ជាមួយគ្នានេះ បន្តកែលម្អស្ថាប័នគ្រប់គ្រង ពង្រីកសក្តានុពលនិងគុណសម្បត្តិពេញលេញនិងពង្រឹងការផ្សារភ្ជាប់គ្នារវាងមូលដ្ឋានក្នុងតំបន់ដីសណ្តទន្លេ Cuu Long និងតំបន់សេដ្ឋកិច្ចសំខាន់ៗនៅភាគខាងត្បូង”។
លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan បានក្រើនរំឡឹកទីក្រុង Can Tho ឆ្ពោះទៅរកទីក្រុងអេកូឡូស៊ីអរិយធម៌និងទំនើប និងជាមជ្ឈមណ្ឌលអភិវឌ្ឍន៍បំផុតនៃតំបន់ដីសណ្ដទន្លេ Cuu Long៕