ខេត្តហ៊ូប៉ី (ប្រទេសចិន) បានកត់សម្គាល់អ្នកស្លាប់ចំនួន ៩៦ នាក់បន្ថែមទៀតដោយជំងឺ Covid -19 ហើយជំងឺរាតត្បាតនេះកំពុងផ្ទុះឡើងនៅប្រទេសជាច្រើន

(VOVWORLD) - នាព្រឹកថ្ងៃទី ២៣ ខែកុម្ភៈ គណៈកម្មាធិការសុខាភិបាលខេត្តហ៊ូប៉ីប្រទេសចិនបានប្រកាសថា គិតត្រឹមដំណាច់ថ្ងៃទី ២២ ខែកុម្ភៈ ខេត្តនេះមានអ្នកស្លាប់ចំនួន ៩៦ នាក់បន្ថែមទៀតដោយជំងឺ Covid -19 និងមានអ្នកឆ្លងថ្មីចំនួន ៦៣០ បន្ថែមទៀតផងដែរ។

ជាមួយនឹងតួរលេខដែលទើបបានចេញផ្សាយនាពេលថ្មីៗនេះ ខេត្តហ៊ូប៉ីមាន អ្នកស្លាប់សរុបចំនួន ២,៣៤៦ នាក់ ដោយជំងឺ Covid-19  និងអ្នកឆ្លងមានចំនួន ៦៤.០៨៤ នាក់។ ដូច្នេះចំនួនអ្នកស្លាប់សរុបដោយជំងឺ Covid-19  នៅចិនដីគោកឥឡូវមានចំនួនឡើងដល់ ២.៤៤១ នាក់។ ទន្ទឹមនឹងនេះដែរ មាន ១២៣ ករណី នៃការឆ្លងជំងឺ Covid-19 បន្ថែមទៀតនៅក្នុងប្រទេសកូរ៉េខាងត្បូង។

ស្ថាប័នសុខាភិបាលកូរ៉េខាងត្បូងកាលពីព្រឹកថ្ងៃច័ន្ទនេះ បានប្រកាសថាមានអ្នកឆ្លងថ្មីនៃជំងឺ Covid-19  ចំនួន ១២៣ នាក់បន្ថមែទៀត ដែលនាំចំនួនសរុបនៃអ្នកឆ្លងមេរោគនេះឡើងនដល់ ៥៥៦ នាក់។ រហូតមកដល់ពេលនេះមានអ្នកជំងឺចំនួន ៤ នាក់ត្រូវបានស្លាប់ដោយជំងឺ Covid-19  នៅប្រទេសកូរ៉េខាងត្បូង។ ល្បឿននៃការឆ្លងមេរោគនេះកំពុងកើនឡើងយ៉ាងឆាប់រហ័សនៅប្រទេសនេះ ជាមួយនឹងការរីករាលដាលនៃជំងឺនេះភាគច្រើននៅទីក្រុង Deagu ដែលជាទីក្រុងធំបំផុតទី៤នៅប្រទេសកូរ៉េខាងត្បូង ដោយមានចំនួនប្រជាជន ២,៥ លាននាក់។

រីឯប្រទេសអ៊ីតាលីវិញ គិតត្រឹមថ្ងៃទី ២៣ ខែកុម្ភៈ ចំនួនអ្នកឆ្លងជំងឺ Covid-19  បានកើនឡើងដល់ ៧៩ នាក់ ដែលក្នុងនោះមានអ្នកស្លាប់ ចំនួន ២ នាក់។ រដ្ឋាភិបាលអ៊ីតាលីក៏បានចេញបទបញ្ជាធ្វើចត្តាឡីស័កនៅតំបន់ ដែលផ្ទុះជំងឺរាតត្បាតដ៏កាចសាហាវនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ