ខេត្ត Quang Binh ត្រៀមខ្លួនជាស្រេចបំរើអោយពិធីបុណ្យសពថ្នាក់ជាតិ នាយឧត្តមសេនីយ៍Vo Nguyen Giap
|
ខេត្ត Quang Binh ត្រៀមខ្លួនជាស្រេចបំរើអោយពិធីបុណ្យសពថ្នាក់ជាតិ នាយឧត្តមសេនីយ៍Vo Nguyen Giap |
(VOV)_គិតមកដល់ពេលនេះ ការងារត្រៀមរៀបចំ សំរាប់ពិធីបុណ្យសពថ្នាក់ជាតិ នាយឧត្តមសេនីយ៍Vo Nguyen Giap ត្រូវបានរដ្ឋអំណាច និងប្រជាជនខេត្ត Quang Binh រៀបចំយ៉ាងម៉ត់ចត់ ដោយទឹកចិត្តគោរព រាប់អាន។
នៅភូមិ An Xa ជាស្រុកកំណើតរបស់ នាយឧត្តមសេនីយ៍Vo Nguyen Giap រដ្ឋ
អំណាចស្រុក Le Thuy បានដាក់អេក្រង់ធំមួយ ដើម្បីប្រជាជនអាចមើលផ្ទាល់ ពិធីរំលឹកវិញ្ញាណក្ខ័ណ្ឌនាយឧត្តមសេនីយ៍ នៅរដ្ឋធានីហាណូយ និងទីក្រុងហូ
ជីមិញនិងខេត្ត Quang Binh ។ លោក Nguyen Huu Hoai ប្រធានគណះកម្មាធិការ
ប្រជាជនខេត្ត Quang Binh បានអោយដឹងថា÷
“ នាបច្ចុប្បន្ន យើងខ្ញុំកំពុងធ្វើផ្លូវចូលកន្លែងបញ្ចុះសពរបស់ នាយឧត្តមសេ
នីយ៍Vo Nguyen Giap។ ទោះបីជាជួបការលំបាកដោយធាតុអាកាសក្តី ប៉ុន្តែខ្ញុំប្តេជ្ញា
ចិត្តធ្វើ២៤ម៉ោង/២៤ម៉ោង ដើម្បីពិធីបញ្ជុះសពនាយឧត្តមសេនីយ៍ប្រព្រឹត្តទៅទាន់
ពេលវេលា៕ ”