|
ពិធីបុណ្យរំលឹកគុណបណ្ដាទាហាន Hoang Sa នៅស្រុកកោះ Ly Son ឆ្នាំ២០១២។ (vietnamplus.vn) |
VOV-សប្ដាហ៍វប្បធម៍សមុទ្រកោះឆ្នាំ២០១៣ជាមួយសកម្មភាពសំខាន់គឺ
ពិធីបុណ្យរំលឹកគុណបណ្ដាទាហាន Hoang Sa ត្រូវបានរៀបចំនៅស្រុកកោះ Ly
Son និងទីក្រុងQuang Ngai ចាប់ពីថ្ងៃទី២៥ដល់២៩មេសា។ តាមរយៈពិធីបុណ្យ
រំលឹកគុណបណ្ដាទាហាន Hoang Sa បានពង្រីកស្មារតីស្នេហាជាតិ ឆ័ន្ទះការពារអធិបតេយ្យភាពដែនដី ពិសេសគឺលើដំបន់សមុទ្រខាងកើតសំរាប់ជំនាន់វ័យ
ក្មេង។ ស្ដីពីចំណុចថ្មីរបស់ពិធីបុណ្យរំលឹកគុណបណ្ដាទាហាន Hoang Sa ឆ្នាំនេះ
លោក Nguyen Dang Vu នាយកមន្ទីវប្បធម៍កីឡានិងទេសចរណ៍ខេត្ត Quang Ngai
បានឲ្យដឹងថា៖
“ពិធីបុណ្យរំលឹកគុណបណ្ដាទាហាន Hoang Sa តាមពិធីការប្រពៃណីដោយ
ត្រកូលចំនួន១៣ក៏ដូចជាបណ្ដាត្រកូលលើកោះ Ly Son រៀបចំអនុវត្ត។ នាថ្ងៃទី
២៧មេសាមានពិធីសូត្រមន្តបង្សកូលឧទ្ទឹសពិធីដង្ហែនិងនាថ្ងៃទី២៨មេសាគឺពិធី
បុណ្យសំខាន់។ ក្នុងពិធីបុណ្យសំខាន់មានការរាំម៉ុងសាយពិធីសែនទេវតាច្រៀង
ba Trao ជាដើម។ ឆ្នាំនេះក្រសួងវប្បធម៍កីឡានិងទេសចរណ៍វៀតណាមនិង
ក្រុមប្រឹក្សាបេតិកភ័ណ្ឌវប្បធម៍របស់ក្រសួងបានទទួលស្គាល់ជាផ្លូវការសាលាភូមិ
An Vinhជាកេរ៌្តដំណែលប្រវត្តិសាស្ត្រថ្នាក់ជាតិនិងទទួលស្គាល់ពិធីបុណ្យរំលឹក
គុណបណ្ដាទាហាន Hoang Sa ជាបេតិកភ័ណ្ឌវប្បធម៍អរូបីយ៍គំរូថ្នាក់ជាតិ។ ដូច្នេះឆ្នាំនេះបានមានបន្ថែមពិធីទទួលប័ណ្ណទទួលស្គាល់កេរ៌្តដំណែលទៀតផង៕”