ខេត្ត Quang Ninh ស្វាគមន៍ក្រុមភ្ញៀវឥណ្ឌាដ៏ធំបំផុតមិនធ្លាប់មានតាំងពីមុនមក
(VOVWORLD) - នាព្រឹកថ្ងៃទី ២៩ សីហា ខេត្ត Quang Ninh បានចាប់ផ្តើមទទួលគណៈប្រតិភូឥណ្ឌាប្រមាណ ៤.៥០០ នាក់មកទស្សនាឈូងសមុទ្រ Ha Long។
នៅកំពង់ផែអន្តរជាតិ Ha Long មន្ទីរទេសចរណ៍ខេត្ត Quang Ninh និងអាជ្ញាធរមូលដ្ឋានបានជូនផ្កា និងស្វាគមន៍ក្រុមភ្ញៀវទេសចរណ៍ជាមួយនឹងការសម្តែងរបាំតោដ៏គួរឱ្យចាប់អារម្មណ៍។ ថ្ងៃនេះ កប៉ាល់ទេសចរណ៍ចំនួន ៣៣ គ្រឿងបានដឹកក្រុមអ្នកទេសចរណ៍ទៅទស្សនាឈូងសមុទ្រ Ha Long។ លោក Ngo Doan Cuong ម្ចាស់កប៉ាល់ចូលរួមការដឹកជញ្ជូនអ្នកដំណើរបាននិយាយថា៖ “យើងត្រូវបានបណ្តុះបណ្តាលអំពីរបៀបបម្រើ និងរៀបចំអាហារ។ យើងនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីឱ្យភ្ញៀវវិលត្រឡប់មក Ha Long ច្រើនដងទៀត”។
លោកស្រី Nguyen Thi Huyen Anh ប្រធានមន្ទីរទេសចរណ៍ខេត្ត Quang Ninh បានជូនផ្កាដល់ភ្ញៀវទេសចរណ៍ ដែលមកកាន់ឈូងសមុទ្រ Ha Long ជាលើកដំបូង (រូបថត៖ VOV) |
សូមគូសបញ្ជាក់ថា ក្រុមភ្ញៀវឥណ្ឌាចំនួន ៤.៥០០ នាក់នេះនឹងត្រូវបែងចែកជាក្រុមតូចៗជាច្រើនទៅទស្សនាទីក្រុងហាណូយ - ហាឡុង - នីញប៊ិញ ជាបណ្តើរៗ រហូតដល់ថ្ងៃទី ៧ ខែកញ្ញា។ ចំណែកឯឈូងសមុទ្រហាឡុង ក្រុមនេះបានធ្វើទស្សនកិច្ចពីថ្ងៃទី២៩ ខែសីហា ដល់ថ្ងៃទី៣ ខែកញ្ញា៕