ខេត្ត Thanh Hoa អំពាវនាវឱ្យមានការវិនិយោគ ១២,៥ ពាន់លានដុល្លារ

(VOVWORLD) -  នារសៀលថ្ងៃទី ១២ មិថុនា នៅខេត្ត Thanh Hoa ក្រសួងផែនការនិងវិនិយោគបានរួមសហការរៀបចំសន្និសីទជំរុញការវិនិយោគនៅខេត្ត Thanh Hoa ឆ្នាំ ២០២០។

ខេត្ត Thanh Hoa អំពាវនាវឱ្យមានការវិនិយោគ ១២,៥ ពាន់លានដុល្លារ - ảnh 1 ពិធីចុះហត្ថលេខាលើអនុស្សរណៈវិនិយោគរវាងគណៈកម្មាធិ ការប្រជាជនខេត្ត Thanh Hoa និងវិនិយោគិន

ថ្លែងមតិក្នុងសន្និសីទ ឧបនាយករដ្ឋមន្រ្តី លោក Truong Hoa Binh មានបំណង ចង់ឲ្យខេត្ត Thanh Hoa ខិតខំប្រឹងប្រែងដើម្បីឆ្នាំ ២០២០នេះ នឹងទទួលបានលទ្ធផលខ្ពស់បំផុតនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ហើយដល់ឆ្នាំ ២០២៥  Thanh Hoa នឹងស្ថិតក្នុងចំណោមខេត្តឈានមុខគេទូទាំងប្រទេស។ ដើម្បីសម្រេចបាននូវលទ្ធផលនេះ លោកឧបនាយករដ្ឋមន្ត្រីបានដាស់តឿនឲ្យខេត្ត Thanh Hoa ត្រូវបង្ហើយជាបន្ទាន់ នូវផែន ការមេរបស់ខេត្ត ដំណាក់កាល ២០២១-២០៣០ ដោយមានចក្ខុវិស័យដល់ឆ្នាំ ២០៤៥។

ក្នុងក្របខ័ណ្ឌសន្និសីទជំរុញការវិនិយោគខេត្ត Thanh Hoa ឆ្នាំ ២០២០ មានគម្រោងចំនួន ៣៤ ត្រូវបានប្រគល់សេចក្តីសម្រេចចិត្ត  និងផ្តល់វិញ្ញាបនប័ត្រវិនិយោគ ក៏ដូចជាពិធីចុះហត្ថលេខាលើអនុស្សរណៈ វិនិ យោគ ដោយមានទឹកប្រាក់វិនិយោគជិតសរុប ១៥ ពាន់លានដុល្លារ។ ទន្ទឹមជាមួយគ្នានោះ ខេត្ត Thanh Hoa ក៏បានចុះហត្ថលេខាលើអនុស្សរណៈវិនិយោគលើគម្រោងចំនួន ១៥ ជាមួយវិនិយោគិន ដោយមានទឹកប្រាក់វិនិយោគចំនួន ១២,៥ ពាន់លានដុល្លារផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ