ខេត្ត Vinh Long ត្រូវការសាងសង់ខ្សែតភ្ចាប់ក្នុងវិស័យកសិកម្មដោយ មានរូបសណ្ឋានទាំង ៦
(VOVWORLD) - ក្នុងជំរុញការវិនិយោគនៅខេត្ត Vinh Long ឆ្នាំ ២០១៨ ក្រោមប្រធានបទ "ខេត្ត Vinh Long - មានភាពម្ចាស់ការក្នុង កិច្ចសហប្រតិបត្តិការ អភិវឌ្ឍ ប្រកបដោយចីរភាព" ដែលបានប្រព្រឹត្ត ទៅនៅខេត្ត Vinh Long នាព្រឹកថ្ងៃទី ២៧ ខែមិនា ដោយមានការ ចូលរួមតំណាងរបស់សហគ្រាសនិងវិនិយោគិនជាតិ និង អន្តរជាតិចំនួន ៨០០ នាក់ ។
ថ្លែងមិតក្នុងពិធីនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc នាពេលខាងមុខ ខេត្ត Vinh Long នឹងខិតខំប្រឹងបែងក្លាយទៅជាខេត្តមួយជួរមុខក្នុងប្រទេស ដែលមានទ្រង់ទ្រាយ កំណើននៃសេដ្ឋកិច្ច និងប្រាក់ចំណូល កើនឡើង ៤ ដង និងមានរូបសណ្ឋាន អភិវឌ្ឍប្រកបដោយ និរន្តរភាព អាចទប់ទល់ នឹងការប្រែប្រួល អាកាសធាតុដោយឈរលើមូលដ្ឋាន កសិកម្មឆ្លាតនិង អេកូទេសចរណ៍។ ជាពិសេស លោក Nguyen Xuan Phuc ស្នើឲ្យខេត្ត Vinh Long សាងសង់ខ្សែ តភ្ជាប់ក្នុងវិស័យ កសិកម្មដោយ មានរូបសណ្ឋានទាំង៦ រួមមាន៖ កសិករ រដ្ឋ វិនិយោគិន ធនាគារ អ្នកវិទ្យាសាស្ត្រ អ្នកចែកចាយ។
ក្នុងថ្ងៃដដែលនេះ លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីបើកសម្ពោធការសាង សង់មន្ទីរពេទ្យពហុព្យាបាលខេត្ត Vinh Long ដោយមានគ្រែចំនួន ៨០០ ៕