ខ្លឹមសារសហប្រតិបត្តិការជាច្រើនរវាងវៀតណាមនិងអាមេរិកនឹងបានអនុវត្តនៅកំរិតខ្ពស់ជាង
(VOV) /  
|
ខ្លឹមសារសហប្រតិបត្តិការជាច្រើនរវាងវៀតណាមនិងអាមេរិកនឹងបានអនុវត្តនៅកំរិតខ្ពស់ជាង (vov.vn) |
VOV-នាថ្ងៃទី២៤កក្កដា (តាមម៉ោងវៀតណាម) ប្រធានរដ្ឋវៀតណាមលោក
Truong Tan Sang រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានទៅកាន់ព្រលាន
យន្តហោះ Andrew រដ្ឋធានីវ៉ាស៊ីងតោន ចាប់ផ្ដើមដំណើរទស្សនកិច្ចជាផ្លូវការនៅ
អាមេរិកតាមសេចក្តីអញ្ជើញរបស់ប្រធានាធិបតី Barack Obama។ ទទួលជួប
ប្រធានរដ្ឋនៅព្រលានយន្តហោះមានឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម
លោក David Shear ដំណាងក្រសួងការបរទេសអាមេរិកនិងឯកអគ្គរដ្ឋទូតវៀត
ណាមប្រចាំនៅអាមេរិកលោក Nguyen Quoc Cuong។
នៅជំនួបជាមួយកម្មាភិបាលស្ថានទូតវៀតណាមប្រចាំនៅអាមេរិកក្រោយ
នោះ លោកប្រធានរដ្ឋ Truong Tan Sang បានសង្កត់ធ្ងន់ថា ទំនាក់ទំនងវៀតណាមនិងអាមេរិកមាននិន្នាការសហប្រតិបត្តិការជាស្នូល បើកទូលាយពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទៅបណ្ដាវិស័យសេដ្ឋកិច្ចអប់រំវិទ្យាសាស្ត្រការពារជាតិ
សន្តិសុខនយោបាយកិច្ចការបរទេស។ ប្រធានរដ្ឋ Truong Tan Sang បានលើក
ច្បាស់ថាក្នុងរយៈពេលខាងមុខខ្លឹមសារសហប្រតិបត្តិការជាច្រើនរវាងប្រទេស
ទាំងពីរនឹងបន្តបានអនុវត្តជាមួយទ្រង់ទ្រាយចរិតលក្ខណៈនិងកំរិតខ្ពស់ជាង។
ទំនាក់ទំនងវៀតណាមនិងអាមេរិកបានដាក់ចេញសំណូមពរថ្មី ដោយទាមទា
កម្មាភិបាលស្ថានទូតត្រូវខំប្រឹងប្រែងដោយឥតឈប់ឈរបង្កភាពងាយស្រួល
សំរាប់កិច្ចសហប្រតិបត្តិការរវាងក្រសួងផ្នែកដំបន់នានារវាងប្រទេសទាំងពីរលើ
បណ្ដាវិស័យសេដ្ឋកិច្ចសង្គម៕
-VOV