ខ្សែភាពយន្តវាលស្រែឥតកោះត្រើយ របស់វៀតណាមទទួលបានការយកចិត្តទុកដាក់នៅទីស្តីការអង្គការសហប្រជាជាតិ
|
ខ្សែភាពយន្តវាលស្រែឥតកោះត្រើយ របស់វៀតណាមទទួលបានការយកចិត្តទុកដាក់នៅទីស្តីការអង្គការសហប្រជាជាតិ |
Vovworld-ក្នុងក្របខ័ណ្ឌសកម្មភាពមហោស្រពខ្សែភាពយន្តអាស៊ាន គណៈ
ប្រតិភូការទូតវៀតណាមអមអង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោក
(WTO) និងអង្គការអន្តរជាតិផ្សេងៗនៅក្រុង Geneva ស្វីស នាថ្ងៃទី១១កញ្ញាបានរៀបចំ
បញ្ជាំងខ្សែភាពយន្តវៀតណាមនៅទីស្តីការអង្គការសហប្រជាជាតិ។ តាមនៅខ្សែ
ភាពយន្តវាលស្រែឥតកោះត្រើយរបស់អ្នកដឹកនាំរឿង Nguyen Phan Quang Binh បាន
ជ្រើសរើសបញ្ជាំងក្នុងឱកាសនេះបានទាក់ទាញការយកចិត្តទុកដាក់របស់មិត្តភក្តិ
អន្តរជាតិ។ ថ្លែងមតិនៅពិធីនេះ ឯកអគ្គរដ្ឋទូត អនុប្រធានគណៈប្រតិភូការទូតវៀត
ណាមលោក Pham Quoc Tru បានអះអាងថា ក្នុងបណ្ដាវិស័យសហប្រតិបត្តិការ
អភិវឌ្ឍន៍វប្បធម៍រវាងបណ្ដាប្រទេសដើរតួនាទីសំខាន់ជាស្ពានសំរាប់ការបង្កើនការ
យល់ដឹងរវាងបណ្ដាប្រទេសនិងមិត្តភក្តិលើពិភពលោក។ រួមជាមួយដំណើរការ
សមាហរណកម្មនៃប្រទេសជាតិ ការផ្សព្វផ្សាយវៀតណាមតាមរយៈខ្សែភាពយន្តបាន
ជួយឲ្យមិត្តភក្តិអន្តរជាតិយល់ដឹកច្បាស់ថែមទៀតអំពីវប្បធម៍ខ្សែភាពយន្តវៀតណាម៕