គណៈកម្មាធិការការពារជាតិនិងសន្តិសុខរដ្ឋសភាផ្ដល់មតិអំពីគំរោងច្បាប់ឆ្លងដែន
(VOV) /  
|
គណៈកម្មាធិការការពារជាតិនិងសន្តិសុខរដ្ឋសភាផ្ដល់មតិអំពីគំរោងច្បាប់ឆ្លងដែន (tamnhin.net) |
Vovworld-នាព្រឹកថ្ងៃទី២១កញ្ញា គណៈកម្មាធិការការពារជាតិនិងសន្តិសុខរបស់រដ្ឋសភាវៀតណាមបានរៀបចំកិច្ចប្រជុំពេញអង្គលើកទី១២យកមតិអំពី
គំរោងច្បាប់ឆ្លងដែនស្នាក់នៅរបស់ជនបរទេសនៅវៀតណាម។ តាមបណ្ដា
ដំណាងថា គំរោងច្បាប់ត្រូវទាក់ទងនឹងបញ្ហាថ្មីដែលទាក់ទិនដល់ការបង្កើត
សហគមន៍អាស៊ាននាចុងឆ្នាំ២០១៥ដើម្បីធានាសមស្របនឹងកិច្ចសន្យាអន្តរជាតិ
និងទំនោរអភិវឌ្ឍន៍របស់ប្រភេទទេសចរណ៍ថ្មី។ ដំណាង Nguyen Thanh Hong
បានចាត់ទុកថា៖
“ខ្ញុំស្នើរគណៈតាក់តែងស្រាវជ្រាវបន្ថែម បំពេញបន្ថែមធ្វើយ៉ាងម៉េចកំណត់
ឲ្យបានជាក់ស្ដែងសំរាប់ថ្នាក់ស្រុកឃុំ ក្នុងកិច្ចការគ្រប់គ្រងរដ្ឋអំពីការងារឆ្លងដែន
ពិសេសគឺការងារស្នាក់នៅរបស់ជនបរទេសនៅដំបន់របស់ខ្លួន។ តាមរយៈនោះ
ពង្រីកបានតួនាទីការទទួលខុសត្រូវរបស់ដំបន់គ្រប់ជាន់ថ្នាក់ ធ្វើល្អការងារឆ្លងដែន
ពិសេសគឺគ្រប់គ្រងជនបរទេសនៅដំបន់៕”
-VOV