គណៈកម្មាធិការច្បាប់នៃរដ្ឋសភាបើកសម័យប្រជុំពេញអង្គ


 គណៈកម្មាធិការច្បាប់នៃរដ្ឋសភាបើកសម័យប្រជុំពេញអង្គ - ảnh 1
ទិដ្ឋភាពនៃពិធីបើកសម័យប្រជុំពេញអង្គរបស់គណៈកម្មាធិការច្បាប់នៃរដ្ឋសភា

(VOVworld)-នាព្រឹកថ្ងៃទី៩មិនា នៅវិមានរដ្ឋសភា គណៈកម្មាធិការច្បាប់របស់រដ្ឋ
 សភាបានបើកសម័យប្រជុំពេញអង្គលើកទី៤ សំដៅពិនិត្យមើលពង្រាងច្បាប់ធ្វើ
 វិសោធនកម្ម បំពេញបន្ថែមលើប្រការមួយចំនួននៃច្បាប់ថ្កោលទោស។ អង្គប្រជុំ
បានឯកភាពលើខ្លឹមសារជាច្រើននៃសេចក្តីព្រាងច្បាប់ សំដៅអនុវត្តជាក់ស្តែងនូវ
កំណត់ ថ្មីនៃរដ្ឋធម្មនុញ្ញស្តីពីសិទ្ធិមនុស្ស សិទ្ធិសារវ័ន្តរបស់ពលរដ្ឋ រួមចំណែកអនុ
វត្តរាល់ សារាចរនិងសេចក្តីសម្រេចចិត្តរបស់បក្សកុម្មុយនិស្តវៀតណាម ស្តីពីការ
បង្កើននិង លើកកំពស់ប្រសិទ្ធភាពការងារដោះស្រាយពាក្យបណ្តឹងតវ៉ានិងការ
បង្ការប្រឆំាង​អំពើពុករលួយក្នុងដំណាក់កាលបច្ចុប្បន្ន។

        នាពេលរសៀល អង្គប្រជុំបានពិនិត្យមើលនូវពង្រាងសេចក្តីសម្រេចចិត្តដែល
កំណត់រចនាសម្ព័ន្ធនិងភារកិច្ចរបស់គណៈកម្មការការងារ និងផ្តល់មតិស្តីពីប្រាក់
ពិន័យអតិបរមាសម្រាប់ការរំលោភលើវិស័យកិច្ចការបរទេសនិងសហប្រតិបត្តិការ
អន្តរជាតិមួយចំនួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ