គណះកម្មាធិការមជ្ឈឹមជ្រើសតាំងបន្ថែមសមាជិកការិយាល័យ នយោបាយ ចំនួន២រូប
Vovworld-ព្រឹកថ្ងៃទី១១នៅទីក្រុងហាណូយឧសភាសន្និបាតលើកទី៧គណះកម្មាធិការមជ្ឈឹមបក្សកម្មុយនិស្តវៀតណាម(និតិកាលទី១១)បានបញ្ចប់ប្រកប
ដោយជោគជ័យ។ក្នុងសន្និបាតលើកនេះគណះកម្មាធិការមជ្ឈឹមបក្សបានពិនិត្ត
មើលសំរេចផ្តល់មតិបញ្ជាបញ្ហានានាដូចជា៖បន្តផ្លាស់ប្តូរថ្មីសុក្រិតប្រព័ន្ឋនយោ
បាយ បង្កើនកិច្ចដឹកនារបស់បក្សចំពោះការងារចលនាប្រជាជនសេចក្តីព្រាងច្បាប់ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ១៩៩២បូកសរុប១ឆ្នាំអនុបត្តសេចក្តីសំរេចចិត្តមជ្ឈឹម
លើកទី១ស្តីពីការងារកសាងបក្សនិងការងារបំប៉នកម្មាភិបាលយុទ្ឋសាស្រ្ត។ល។
|
សន្និបាតលើកទី៧នៃគណះកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម( baodientu.chinhphu.vn) |
អង្គសន្និបាតបានឯកភាពថានឹងផ្សព្វផ្សាយសេចក្តីសំរេចចិត្តនិងសេចក្តីសន្និដ្ឋាន
សំខាន់ជាច្រើនដែលមានអត្ថន័យដ៍ធំធេងចំពោះការអនុវត្តសេចក្តីសំរេចចិត្តនៃ
មហាសន្និបាតលើកទី១១របស់បក្ស។លោក Nguyen PhuTrongក៍បានថ្លែងមតិថា៖
“ ដើម្បីបំពេញគ្រប់តម្រូវការ យើងត្រូវជ្រួតជ្រាសតិអារម្មណ៍លោកប្រធានហូជីមិញ ដ៍ជ្រាលជ្រៅនិងរាល់ទស្សនះរបស់បក្ស ស្តីពីការងារចលនាប្រជាជន
ស្តីពីសាមគ្គីភាពជាតិ។ ពិសេសគឺ ត្រូវគោរពនិងពង្រីកសិទ្ធិធ្វើជាម្ចាស់ទាំងឡាយរបស់ប្រជាជន ធ្វើអស់ពីកម្លាំងកាយចិត្តថែទាំជីវភាពរស់នៅរបស់ប្រជាជន គោរព
ប្រជាជន មានទំនាក់ទំនងជិតស្និទ្ធិជាមួយប្រជាជន និងជឿជាក់ទៅលើប្រជាជន។ ជានិច្ចកាលកែលំអរ កសាងបក្ស រដ្ឋ រដ្ឋអំណាចប្រកបដោយតម្លាភាព រឹងមាំ គ្រប់
ទស្សនះ ការផ្តួចផ្តើមគំនិតរបស់បក្ស ច្បាប់ គោលនយោបាយរបស់របស់រដ្ឋត្រូវ
ចាប់ផ្តើមពីផលប្រយោជន៍និងគោលបំណងដ៍ត្រឹមត្រូវរបស់ប្រជាជន។”
|
អគ្គលេខាធិការបក្ស Nguyen Phu Trong (baodientu.chinhphu.vn) |
នៅសន្និបាតលើកនេះ គណះកម្មាធិការមជ្ឈឹមបានបិនិត្យមើលយ៉ាងម៉ត់ចត់ និង
ឯកភាពខ្ពស់ ជាមួយសេចក្ដីសន្និដ្ឋាន ការវាយតំលៃ និងការផ្តល់មតិក្នុងរបាយការណ៍
បូកសរុប១ឆ្នាំ អនុវត្តសេចក្ដីសម្រេចចិត្តនៃសន្និបាតមជ្ឈឹមលើកទី៤ ( នីតិកាលទី១១) ស្ដីពីបញ្ហាចំបាច់១ចំនួនក្នុងការកសាងបក្ស នាបច្ចុប្បន្ន។
អគ្គលេខាធិការបក្ស Nguyen Phu Trong បានស្នើដំណាងទាំងឡាយថា÷ បន្ទាប់ពីសន្និបាតលើកនេះ ត្រូវអនុវត្តបណ្ដាសេចក្ដីសម្រេចចិត្ត និងសេចក្ដីសន្និដ្ឋានរបស់
មជ្ឈឹមប្រកបដោយប្រសិទ្ធិភាព និងត្រូវចាត់ទុកនេះគឺជាចំណុចសំខាន់ក្នុងការក្លាយសេចក្ដីសម្រេចចិត្តទៅជាការពិតជាក់ស្ដែង។
នៅសន្និបាតលើកនេះគណះកម្មាធិការមជ្ឈឹមបានជ្រើសតាំងលោកNguyen
Thien Nhan សមាជិកមជ្ឈឹមបក្សនិងជាឧបនាយករដ្ឋមន្រ្តីនិងលោកស្រី Nguyen
Thi Kim Ngan លេខាមជ្ឈឹមបក្សនិងជាអនុប្រធានរដ្ឋសភាជាសមាជិកការិយាល័យ
នយោបាយ ជ្រើសតាំងលោក Tran Quoc Vuong សមាជិកមជ្ឈឹមបក្ស អនុប្រធាន
ការិយាល័យមជ្ឈឹមបកស្ស ធ្វើជាសមាជិកគណះលេខាមជ្ឈឹមបក្ស នីតិកាលទី១១៕