គណៈកម្មាធិការមជ្ឈិមបក្សពិចារណាលើការងារកម្មាភិបាល
(VOVWORLD) - ដោយផ្អែកលើបទប្បញ្ញត្តិបច្ចុប្បន្នរបស់បក្ស រដ្ឋ ហើយពិចារណាលើបំណង ប្រាថ្នារបស់ លោក Nguyen Xuan Phuc គណៈកម្មាធិការមជ្ឈិមបក្សបានយល់ព្រមឲ្យ លោក Nguyen Xuan Phuc ឈប់កាន់តំណែងជាសមាជិកការិយាល័យនយោបាយ សមាជិក គណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី១៣ ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គម និយមវៀតណាម ប្រធានក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខអាណត្តិ ២០២១-២០២៦។
គណៈកម្មាធិការមជ្ឈិមបក្សបានយល់ព្រមឲ្យ លោក Nguyen Xuan Phuc ឈប់កាន់តំណែង លាឈប់ពីការងារ និងចូលនិវត្តន៍។ (រូបថត៖ កាសែតរដ្ឋាភិបាល) |
នាថ្ងៃទី ១៧ មករា នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៣ បានជួបប្រជុំដើម្បីពិចារណា និងផ្តល់យោបល់អំពីបំណងប្រាថ្នាសុំលាឈប់ពីតំណែង លាឈប់ពីការងារ និងចូលនិវត្តន៍ របស់លោក Nguyen Xuan Phuc សមាជិកការិយាល័យនយោបាយ សមាជិកគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី១៣ ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រធានក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខ អាណត្តិ ២០២១-២០២៦។
លោក Nguyen Xuan Phuc ជាកម្មាភិបាលដឹកនាំជាន់ខ្ពស់របស់បក្សនិងរដ្ឋ ប្រសូត្រក្នុងគ្រួសារដែលមានប្រពៃណីបដិវត្តន៍; ទទួលបានការបណ្តុះបណ្តាលជា មូលដ្ឋាន ធំដឹងក្ដីពីថ្នាក់មូលដ្ឋាន ហើយត្រូវបានគណៈកម្មាធិការមជ្ឈិមបក្ស និង ការិយាល័យនយោបាយ ទុកចិត្តចាត់តាំងឲ្យកាន់តំណែងជាអ្នកដឹកនាំសំខាន់ៗ ជាច្រើនរបស់បក្សនិងរដ្ឋ។ ក្នុងឋានៈជានាយករដ្ឋមន្ត្រីអាណត្តិ ២០១៦-២០២១ លោកមានកិច្ចខិតខំប្រឹងប្រែងជាច្រើនក្នុងការដឹកនាំ និងប្រតិបត្តិការងារបង្ការ ទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩ ដោយសម្រេចបានលទ្ធផលសំខាន់ៗ។
ដោយផ្អែកលើបទប្បញ្ញត្តិ បច្ចុប្បន្នរបស់បក្ស រដ្ឋ ហើយពិចារណាលើបំណង ប្រាថ្នារបស់ លោក Nguyen Xuan Phuc គណៈកម្មាធិការមជ្ឈិមបក្សបានយល់ព្រមឲ្យ លោក Nguyen Xuan Phuc ឈប់កាន់តំណែងជាសមាជិកការិយាល័យនយោបាយ សមាជិក គណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី១៣ ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គម និយមវៀតណាម ប្រធានក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខអាណត្តិ ២០២១-២០២៦។ គណៈកម្មាធិការមជ្ឈិមបក្សបានប្រគល់ឲ្យការិយាល័យនយោបាយដឹកនាំស្ថាប័នពាក់ព័ន្ធអនុវត្តន៍នីតិវិធីតាមបទប្បញ្ញត្តិ៕