គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានពិភាគ្សាអំពីផ្លាស់ប្តូរថ្មីកម្មវិធីសៀវភៅបង្រៀន
(VOVWORLD) /  
|
សម័យប្រជុំលើកទី២៧គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានីតិកាលទី១៣បានប្រារព្ធឡើងជាផ្លូវការ។ (VOV) |
Vovworld-នាព្រឹកថ្ងៃទី១៤មេសា សម័យប្រជុំលើកទី២៧គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានីតិកាលទី១៣បានប្រារព្ធឡើងជាផ្លូវការ។ ថ្លែងមតិប្រារព្ធ
សម័យប្រជុំ ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung អះអាងថានេះ
ជាសម័យប្រជុំសំខាន់ត្រៀមឲ្យសម័យប្រជុំលើកទី៧រដ្ឋសភានីតិកាលទី១៣។
បន្ទាប់នោះបណ្ដាសមាជិកសភាបានផ្ដល់មតិលើការផ្លាស់ប្តូរថ្មីកម្មវិធីសៀវ
ភៅ។ អនុរដ្ឋមន្ត្រីក្រសួងអប់រំនិងបណ្ដុះបណ្ដាលលោក Nguyen Vinh Hien បាន
អះអាងថា កម្មវិធីផកលាស់ប្តូរថ្មីសៀវភៅបង្រៀនតាមសេចក្តីសំរេចចិត្តរបស់
រដ្ឋសភាជាសារវន្តឆ្លើយតបបានសំណូមពរចាំបាច់ត្រូវផ្សព្វផ្សាយសេចក្តីសំរេចចិត្ត
អំពីផ្លាស់ប្តូរថ្មីកម្មវិធីសៀវភៅបង្រៀន។ តាមលោក Nguyen Vinh Hien ថា គំរោងការ
ផ្លាស់ប្តូរថ្មីកម្មវិធីសៀវភៅបង្រៀនក្រោយឆ្នាំ២០១៥អាចអនុវត្តបាននិងត្រូវការចំនួន
ប្រាក់ប្រមាណ៣៥លានលានដុងវិនិយោគ។ ប្រធានគណៈកម្មាធិការច្បាប់របស់
រដ្ឋសភាលោក Phan Trung Ly បានរួមមតិថា៖
“គំរោងការផ្លាស់ប្តូរថ្មីសៀវភៅបង្រៀនជិះឥទ្ធិពលដ៏ធំធេងដល់ជីវភាពរស់
នៅរបស់ប្រជាជន។ ដើម្បីរដ្ឋសភាពិនិត្យនិងអនុម័ត យើងខ្ញុំស្នើរត្រៀមរៀបចំគ្រប់
គ្រាន់ជាង។ យកមតិទូលាយជាង ពិសេសគឺអ្នកជំនាញការអំពីអប់រំ ត្រូវយកមតិ
របស់ប្រជាជនទៀតផង៕”
-VOVWORLD