គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាផ្តល់មតិលើពង្រាងច្បាប់អង្គរក្ស
|
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាផ្តល់មតិលើពង្រាងច្បាប់អង្គរក្ស |
(VOVworld)-នៅក្នុងសម័យប្រជុំនាព្រឹកថ្ងៃទី១៥សីហា រដ្ឋមន្ត្រីក្រសួងនគរបាល
វៀតណាម លោក To Lam បានបកស្រាយនូវរបាយការពង្រោងច្បាប់អង្គរក្ស។
បន្ទាប់មក ប្រធានគណៈ កម្មាធិការការពារប្រទេសនិងសន្តិសុខនៃរដ្ឋសភា
លោក Vo Trong Viet ជូនរបាយការពិនិត្យមើលជាជំហានដំបូងនូវពង្រាងច្បាប់
អង្គរក្ស។តំណាងចូលរួមកិច្ចប្រជុំបានឯកភាពជាមួយនឹង សេចក្តីបកស្រាយ
និងរបាយការពិនិត្យមើលហើយចាត់ទុកថា បទបញ្ញត្តិអង្គរក្សដែលបានផ្សព្វ
ផ្សាយនាឆ្នាំ២០០៥នោះ បានបង្កើតមូលដ្ឋានគតិយុត្តសំខាន់ ដើម្បីកងកម្លាំង
អង្គរក្សអនុវត្ត ល្អភារកិច្ចដែលបានប្រគល់ជូន រួមចំណែកបម្រើបុព្វហេតុការពារ
បក្ស រដ្ឋ ក៏ដូចជាកិចការ ការពារសន្តិសុខជាតិនិងធានាសណ្តាប់ធ្នាប់សង្គម។
អញ្ជើញផ្តល់មតិក្នុងអង្គប្រជុំ អនុប្រធាន រដ្ឋសភា លោក Do Ba Ty បានស្នើរឲ្យ
ស្ថាប័នតាក់តែងច្បាប់បន្តរួមសហការជាមួយស្ថាប័ន មានសមត្ថកិច្ចនានាទទួល
យកមតិទាំងអស់ដើម្បីត្រៀមរៀបចំឲ្យការពិភាគ្សាលើកទី២ដែលស្តីពីពង្រាង
ច្បាប់នេះ៕