គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបើកសម័យប្រជុំលើកទិ៥០
|
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបើកសម័យប្រជុំលើកទិ៥០ |
(VOV)_នាព្រឹកថ្ងៃទី១១កក្ដដា នៅទីក្រុងហាណូយ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម បានបើកសម័យប្រជុំលើកទី៥០។សម័យប្រជុំលើកនេះប្រព្រឹត្តទៅក្នុង
រយៈពេល២ថ្ងៃ គឺថ្ងៃទី១១និងទី១២កក្កដា សំដៅពិភាក្សាអំពី៖ស្ថានភាពអនុវត្តភារកិច្ច
អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច ថវិការដ្ឋក្នុងឆមាសទី១ឆ្នាំ២០១៦ និងដំណោះស្រាយនិង
ការអនុវត្តភារកិច្ចក្នុងរយៈពេល៦ខែចុងឆ្នាំ២០១៦។
ក្នុងព្រឹកថ្ងៃដដែល គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានផ្តល់មតិចំពោះរបាយ
ការណ៍របស់រដ្ឋាភិបាល ស្ដីអំពីស្ថានភាពអនុវត្តភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច
ថវិការដ្ឋឆមាសទី១ និងវិធានការអនុវត្តភារកិច្ចក្នុងឆមាសទី២ឆ្នាំ២០១៦៕