គណៈកម្មាធិការអចិន្ត្រៃរដ្ឋសភាវៀតណាមផ្ដល់មតិសំរាប់គម្រោងច្បាប់ពន្ធលើការប្រើប្រាស់ពិសេស

គណៈកម្មាធិការអចិន្ត្រៃរដ្ឋសភាវៀតណាមផ្ដល់មតិសំរាប់គម្រោងច្បាប់ពន្ធលើការប្រើប្រាស់ពិសេស - ảnh 1
រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុវៀតណាមលោក Dinh Tien Dung របាយការនៅសម័យប្រជុំ


(VOVworld) - នាព្រឹកថ្ងៃទី២៥ កញ្ញា ក្រោមអធិបតីភាពរបស់អនុប្រធានរដ្ឋសភា
លោកស្រី Nguyen Thi Kim Ngan គណៈកម្មាធិការអចិន្ត្រៃរដ្ឋសភាវៀតណាម បន្ត
កម្មវិធីនៃសម័យប្រជុំទី៣១ ផ្ដល់មតិសំរាប់គម្រោងច្បាប់ធ្វើវិសោធនកម្មនូវមាត្រា
មួយចំនួនរបស់ច្បាប់ពន្ធលើការប្រើប្រាស់ពិសេស។តាមកាពិភាគ្សា បណ្ដាដំណាង
បានចាត់ទុកថាការធ្វើវិសោធនកម្មនូវមាត្រាមួយចំនួននៃច្បាប់ពន្ធលើការប្រើប្រាស់
ពិសេសគឺចាំបាច់ ឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេស
ជាតិ សមស្របជាមួយកិច្ចសន្យាអន្តរជាតិ រួមចំណែកកំណត់ទិសដៅការផលិត ប្រើប្រាស់របស់សង្គម។ជាមួយគ្នានោះ ធ្វើវិសោធនកម្មទាន់ពេលវេលាចំពោះ
រាល់បញ្ហាដដែលនៅជំពាក់ជំពិន ធានាលក្ខណៈស្ថិរភាពនៃប្រព័ន្ធច្បាប់និងប្រភព
ប្រាក់ចំណូលសំរាប់ថវិការជាតិ រួមចំណែកជំរុញការកែទម្រង់រដ្ឋបាល ក៏ដូចជាការ
ធ្វើទំនើបភាវូបនីយកម្មការងារគ្រប់គ្រងពន្ធផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ