គណៈបក្សកុម្មុយនិស្តឆែក-Morava គាំទ្រគោលជំហររបស់វៀតណាមក្នុងការដោះ ស្រាយបញ្ហាសមុទ្រខាងកើត
(VOVworld)-ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅសាធារណរដ្ឋឆែក នាថ្ងៃទី១៩
សីហា គណៈប្រតិភូជាន់ខ្ពស់មជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម ដឹកនាំដោយលោក
ស្រី Ha Thi Khiet លេខាមជ្ឈឹមបក្ស និងជាប្រធានគណៈកម្មាធិការចលនាប្រជាជន
មជ្ឈឹម បានមានជំនួបធ្វើការជាមួយប្រធានគណៈបក្សកុម្មុយនិស្តឆែក-Morava
លោក Vojtech Filip។
|
លោកស្រី Ha Thi Khiet ជួនកាដូអនុស្សាវរីយ៍ចំពោះលោកVojtech Filip
(រូបថតៈ TTXVN) |
ថ្លែងមតិនៅទីនេះ លោក Vojtech Filip បានអះអាងថា រដ្ឋាភិបាលឆែក និង គណៈបក្សកុម្មុយនិស្តឆែក-Morava ជានិច្ចកាលគាំទ្រការសម្របខ្លួនដ៏ជ្រាលជ្រៅ ចូលក្នុងសង្គមរបស់សហគមន៍ជនវៀតណាមដែលកំពុងរស់នៅសាធារណរដ្ឋ
ឆែក។ លោកក៏ឲ្យដឹងថា គណៈបក្សកុម្មុយនិស្តឆែក-Morava ជានិច្ចកាលគាំទ្រ
ជម្រុញរាល់ គោលនយោបាយសំដៅបង្កើនចំណងមិត្តភាពនិងសហប្រតិបត្តិការ'
រវាងប្រទេសទាំងពីរ ឆែកនិងវៀតណាម។ លោក Vojtech Filip បានសម្តែងការ
គាំទ្រគោលជំហរ របស់វៀតណាមក្នុងការដោះស្រាយបញ្ហាសមុទ្រខាងកើត
លើបណ្តាវេទិការពហុភាគីនិងអន្តរជាតិ។
នាថ្ងៃដដែល ក្នុងដំណើរទៅសាកសួរសុខទុកកម្មភិបាលស្ថានទូតវៀត
ណាម ប្រចាំនៅឆែក លោកស្រី Ha Thi Khiet បានលើកសរសើរកម្មាភិបាល
មន្ត្រីនៃ ស្ថាន័តំណាងរបស់វៀតណាមនៅឯបរទេស ដែលមានសកម្មភាព
ជាក់ស្តែង ក្នុង ការងារចលនាមហាជន និងមានការរួមចំណែកចូលក្នុងបុព្វ
ហេតុកសាងនិង អភិវឌ្ឍន៍ប្រទេសជាតិប្រកបដោយប្រសិទ្ធភាព៕