គណៈបក្សនយោបាយចំនួន២ទៀតបានបង្កើតនៅរុស្ស៊ី

គណៈបក្សនយោបាយចំនួន២ទៀតបានបង្កើតនៅរុស្ស៊ី - ảnh 1
រូបថតៈ Internet

(VOVworld)-នៅរុស្ស៊ីបានមានបន្ថែមគណៈបក្សនយោបាយថ្មីចំនួន២ទៀតដោយ
ឈ្មោះថា “បណ្តាជនកុម្មុយនិស្តរុស្ស៊ី”(CR)និង “ដើម្បីនារីរុស្ស៊ី” (FWR)។ នាថ្ងៃ ទី២៣
មេសា នៅម៉ូស្កូអង្គការសង្គមរុស្ស៊ីទាំងមូល “បណ្តាជនកុម្មុនិស្តរុស្ស៊ី”បាន ដំណើការមហាសន្និបាតលើកទី៣ និងឯកភាពអនុម័តលើសេចក្តីសម្រេចចិត្ត ផ្លាស់ប្តូរអង្គការនេះក្លាយទៅជាគណៈបក្សនយោបាយដោយមិនផ្លាស់ប្តូរឈ្មោះទេ។ មុននោះ គណៈបក្សប្រជាជន “ដើម្បីនារីរុស្ស៊ី”(FWR)បានដំណើការមហា សន្និបាតបង្កើតគណៈបក្ស ជាមួយការចូលរួមរបស់តំណាងចំនួន ៩០នាក់មកពីតំបន់ចំនួន៤៥។ គណៈបក្សនយោបាយនេះ ដាក់ចេញបណ្តាភារកិច្ចសំខាន់ៗ ក្នុងនោះ មានភារកិច្ច ស្តារឡើងវិញប្រពៃណីនិងតម្លៃរបស់បណ្តាគ្រួសាររុស្ស៊ី រួមចំណែកលើកកំពស់ ជីវភាពខាងសំភារៈនិងស្មារតីឲ្យនារីរុស្ស៊ី។ ជាមួយការកំណត់ថ្មីរបស់រុស្ស៊ីអំពីបណ្តាគណៈបក្សនយោបាយ គណៈបក្ស “ដើម្បី នារីរុស្ស៊ី” នឹងបានចុះឈ្មោះជាផ្លូវការនៅក្រសួងយុត្តិធម៌របស់រុស្ស៊ី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ