|
សមាជិកសភាជាន់ទាបនៃគណៈបក្សប្រជាធិបតេយ្យធ្វើបាតុកម្មអង្គុយសំដៅសំណូមពរឲ្យរឹតបន្តឹងការគ្រប់គ្រងកាំភ្លើង (រូបថត៖Reuters) |
(VOVworld) - ក្រោយពីរយៈពេល២៥ម៉ោងធ្វើបាតុកម្មនៅរដ្ឋសភាអាមេរិក នា
រសៀលថ្ងៃទី២៣ មិថុនា សមាជិកសភាជាង១០០រូបនៃគណៈបក្សប្រជាធិបតេយ្យ
ដឹកនាំដោយសមាជិកសភាជាន់ទាបលោកស្រី Nancy Pelosi បន្តធ្វើបាតុកម្មនៅមុខ
ទីស្នាក់ការសភាជាន់ទាបសំដៅអំពាវនាវឲ្យ រឹតបន្តឹងវិធានការគ្រប់គ្រងកាំភ្លើង។
ថ្លែងមតិជាមួយអ្នកយកព័ត៌មាន ក្រុមសមាជិកសភានៃគណៈបក្ស ប្រជាធិបតេយ្យ
បានអះអាងថា នឹងបន្តដាក់សម្ពាធដើម្បីភាគីសាធារណៈរដ្ឋត្រូវ យល់ស្របជាមួយ
សំណើររបស់ភាគីប្រជាធិបតេយ្យស្ដីអំពីការទប់ស្កាត់ជន សង្ស័យភេរវករអាចទិញ
កាំភ្លើង ហើយបើកទូលាយការកំណត់អំពីការជួញដូរ កាំភ្លើងផងដែរ៕