គណបក្សសាធារណរដ្ឋ តែងតាំងលោក Donald Trump ជាបេក្ខជនប្រធានាធិបតីជាផ្លូវការ
(VOVWORLD) - សមាជទូទាំងប្រទេសនៃគណបក្ស សាធារណរដ្ឋនៅសហរដ្ឋអាមេរិកបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៧ ខែសីហា។
លោក Donald Trump ប្រធានាធិបតីអាមេរិក (រូបថត៖ AFP) |
មុនពេលបើកសមាជជាផ្លូវការនោះ គណបក្សសាធារណរដ្ឋបានតែងតាំងលោក Donald Trump ជាបេក្ខជនប្រកួតប្រជែងតំណែងជាប្រធានាធិ បតី និងលោក Mike Pence ជាបេក្ខជនអនុប្រធានាធិបតី។ បន្ទាប់ ពីត្រូវបានតែងតាំងមក លោក Donald Trump បានអញ្ជើញថ្លែងសុន្ទរកថានៅសមាជ ដោយសង្កត់ធ្ងន់ទៅលើសមិទ្ធិផលនានា ជាពិសេស គឺលើវិស័យសេដ្ឋកិច្ច និងការងារធ្វើ ដែលទទួលបានក្នុងរយៈពេលកន្លងទៅ។
ទន្ទឹមនឹងនេះ លោក Donald Trump ក៏បានព្រមានថាភាគីប្រជាធិបតេយ្យកំពុងស្វែងរកវិធីឆក់យកការបោះឆ្នោតឆ្នាំ២០២០ ដោយស្នើបោះឆ្នោតតាមប្រអប់សំបុត្រប្រៃសនីយ៍ ដែលលោក Donald Trump ចាត់ទុកថាជាការបន្លំសន្លឹកឆ្នោត។ លើសពីនេះទៅទៀត លោក Donald Trump បានចាត់ទុកថា សហរដ្ឋអាមេរិកនឹងធ្លាក់ចូលក្នុងកណ្តាប់ដៃរបស់ចិនប្រសិនបើអតីតអនុប្រធានាធិបតីលោក Joe Biden ត្រូវជាប់ឆ្នោតនោះ៕